បុរស​ម្នាក់​វង្វេងនៅក្នុងព្រៃ​១០​ថ្ងៃ​ បន្ទាប់​ពីដើរកម្សាន្តឡើងភ្នំ គង់តែបានទឹកផឹក

ពិភពលោក
ថ្ថ្ងៃច័ន្ទ 24 មិថុនា 2024
បុរស​ម្នាក់​វង្វេងនៅក្នុងព្រៃ​១០​ថ្ងៃ​ បន្ទាប់​ពីដើរកម្សាន្តឡើងភ្នំ គង់តែបានទឹកផឹក

លោក Lukas McClish អាយុ 34 ឆ្នាំ ចង់បំពេញបំណងខ្លួនឯងជាមួយការដើរលេងរយៈពេល 3 ម៉ោងនៅលើភ្នំ Santa Cruz កាលពីថ្ងៃទី 11 ខែមិថុនា ប៉ុន្តែគាត់បានវង្វេងនៅលើភ្នំ ដោយសារតែបាត់ដាននៃកន្លែងសម្គាល់ព្រោះភ្លើងឆេះព្រៃនៅតំបន់នេះ។

បុរស​ម្នាក់​វង្វេងនៅក្នុងព្រៃ​១០​ថ្ងៃ​ បន្ទាប់​ពីដើរកម្សាន្តឡើងភ្នំ គង់តែបានទឹកផឹក

គ្រួសាររបស់គាត់បានរាយការណ៍ជាផ្លូវការថាគាត់បានបាត់ខ្លួន នៅពេលដែលមិនឃើញគាត់មកទទួលទានអាហារពេលល្ងាចនៅថ្ងៃបុណ្យឪពុកនៅថ្ងៃទី 16 ខែមិថុនា ដែលបង្កឱ្យមានកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

បុរស​ម្នាក់​វង្វេងនៅក្នុងព្រៃ​១០​ថ្ងៃ​ បន្ទាប់​ពីដើរកម្សាន្តឡើងភ្នំ គង់តែបានទឹកផឹក

នៅទីបំផុត McClish ត្រូវបានរកឃើញនៅថ្ងៃព្រហស្បតិ៍ ដោយសារដ្រូនរបស់ការិយាល័យតម្រួត Santa Cruz នេះបើយោងតាមការចុះផ្សាយរបស់ X ពី Cal Fire San Mateo ដែលបាននិយាយថា McClish ត្រូវបានរកឃើញនៅក្នុងឧទ្យាន Big Basin Redwoods State Park - ឧទ្យានរដ្ឋចំណាស់ជាងគេរបស់រដ្ឋកាលីហ្វ័រញ៉ា។ McClish ត្រូវ​បាន​រក​ឃើញ​ថា​គ្មាន​របួស​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​គាត់​បាន​ជួប​ជុំ​វិញ៕ CNN