រូបសំណាក The ‘Angel of Maesai’ "น้องนางฟ้า" ត្រូវបានគេយកចេញជាបន្ទាន់ពីខេត្តឈៀងរ៉ៃ ក្រោយពីប្រជាពលរដ្ឋថៃខឹងសម្បាយ៉ាងខ្លាំងដោយសារតែជំនឿ អរូបងប់ងុល ឬ អបិយជំនឿ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមថា រូបសំណាកមួយនេះជាទេពធីតានាំគ្រោះ។
ការបំផុសតាមបណ្ដាញសង្គមបែបនេះត្រូវបានចែកចាយជាបន្តបន្ទាប់ និងមានគាំទ្រនូវការលើកឡើងនោះ ឈានទៅដល់រុះរើរូបសំណាក់នោះចេញព្រោះតែមហាជនថៃប្រតិកម្មច្រើន។ ទោះយ៉ាងណាក៏មានមិនគាំទ្រការធ្វើបែបនេះផងដែរ ដោយគេយល់ថាជាជំនឿមិនសមហេតុផល៕