ក្រុមជនជាតិចិនចំនួន ៣នាក់ស្លាប់នៅនឹងកន្លែង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ខែសីហា ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស(Gold Class) អគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ស្ថិតភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមការបំភ្លឺពីលោក HSU YU LIN ជនជាតិចិនតៃវ៉ាន់ ត្រូវជាមិត្តភក្កិ បានប្រាប់សមត្ថកិច្ចដឹថាសពជនរងគ្រោះដែលស្លាប់ទាំង ៣នាក់ រួមមាន ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន, ឈ្មោះ AH WEI ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន, ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន។
សពជនទាំងបីនាក់គ្មានលិខិតឆ្លងដែននោះទេ។ វត្ថុតាងនៅកន្លែងកើតហេតុមាន អាវុធខ្លីម៉ាកGlock 19 ពណ៌ស្ករចំនួន ១ដើម បង់ចំនួន២ គ្រាប់ចំនួន ៤១គ្រាប់ គ្រឿងញៀនប្រភេទ កេតាមីនចំនួន៤៣.៦៧ក្រាម ទូរសព្ទ ១គ្រឿង ពណ៌ខ្មៅ៕ 1Post