ស្ត្រីមានសាក់ច្រើនចេញមុខបដិសេធថាគេក្លែងធ្វើបាបនាង គ្រានាងកំពុងកើតទំនាស់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 21 សីហា 2024
ស្ត្រីមានសាក់ច្រើនចេញមុខបដិសេធថាគេក្លែងធ្វើបាបនាង គ្រានាងកំពុងកើតទំនាស់

វិដេអូ​ស្ត្រីម្នាក់បាញ់កាំភ្លើងមួយគ្រាប់កម្លាមេឃដែលត្រូវបានបង្ហោះលើហ្វេសបុកឈ្មោះ Yubee Ly នោះកំពុងបង្កការចាប់អារម្មណ៍លើបណ្ដាញសង្គម។ ក្រោយវីដេអូបង្ហោះចេញហើយជនសង្ស័យដែលមានអាខោនហ្វេសបុកឈ្មោះ Meng Lyhor និងឈ្មោះក្រៅហៅ Yubee Ly បានសរសេរលើហ្វេសបុកថា គេបានបង្កើតគណីយក្លែងក្លាយបង្ហោះវីដេអូដែលបាញ់កាំភ្លើងនោះ ក្លែងទាំងសម្លេងនាងជាមួយនឹងការរៀបរាប់ជាច្រើនទៀតដែលបង្ហាញពីការបដិសេធថាខ្លួនមិនបានបង្ហោះវីដេអូ និងមិនបានប្រព្រឹត្ត។ ហើយនាងក៏បានខលទៅប្រាប់អ្នកកាសែតផងទៀតថាគេរៀបចំធ្វើបាបខ្លួន។ សម្លេង

ស្ត្រីមានសាក់ច្រើនចេញមុខបដិសេធថាគេក្លែងធ្វើបាបនាង គ្រានាងកំពុងកើតទំនាស់

ក្រោយបង្ហោះសារជាច្រើនបដិសេធ នាងក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរកាលពីរាត្រីមិញ។ ព័ត៌មាន Update យ៉ាងណានោះយើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀត។

សូមរម្លឹកថា ម្ចាស់គណនីឈ្មោះ Meng Lyhor និងឈ្មោះក្រៅហៅ Yubee Ly កន្លងទៅក៏ធ្លាប់ឃើញចុះផ្សាយលើបណ្ដាញសង្គមផងដែរ ដោយរងការចោទថា មិនបើកប្រាក់ខែរបស់សន្តិសុខដែលធ្វើការនៅហាងរបស់នាង។  សម្លេង

ស្ត្រីមានសាក់ច្រើនចេញមុខបដិសេធថាគេក្លែងធ្វើបាបនាង គ្រានាងកំពុងកើតទំនាស់

ក្រៅពីនោះក៏ធ្លាប់កើតជម្លោះពាក្យសម្ដីជាមួយស្ត្រីម្នាក់ឈ្មោះ Ros  រហូតកើតជាហិង្សាវាយនាង Ros បណ្ដាលឱ្យបាក់ក្ដោងច្រមុះកាលគ្រានោះ។ សម្លេង

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសាកសួរ និងរង់ចាំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕