កម្ពុជាកំពុងជីករូងភ្នំធ្វើទំនប់ទឹកដ៏ធំបំពាក់ប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 28 សីហា 2022
កម្ពុជាកំពុងជីករូងភ្នំធ្វើទំនប់ទឹកដ៏ធំបំពាក់ប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស

ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងអភិវឌ្ឍទំនប់ដូនទ្រីដែលបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ សម្រេចបាន ៦០%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។ 

ទំនប់នេះស្ថិតនៅក្នុងស្រុករុក្ខគីរី មានចម្ងាយជាង ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់ប្រទេសកូរ៉េខាងត្បូង។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឱ្យដឹងថា អាងទឹកដូនទ្រីជាប្រព័ន្ធមានសក្តានុពលខ្លាំង បើប្រៀបធៀបនឹងប្រព័ន្ធទូទាំងប្រទេស មានលក្ខណៈជាប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស ដោយសារតែគម្រោងនេះគឺមានការលុងភ្នំតែម្ដង។

កម្ពុជាកំពុងជីករូងភ្នំធ្វើទំនប់ទឹកដ៏ធំបំពាក់ប្រព័ន្ធស្វ័យប្រវត្តិទំនើបបំផុតនៅទូទាំងប្រទេស

ពោលគឺការសាងសង់ទំនប់ធំមួយនេះតម្រូវឱ្យប្រើប្រាស់វិធីសាស្រ្តថ្មី មិនដែលអនុវត្តនៅក្នុងប្រទេសកម្ពុជាពីមុនមក ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្មក្នុងលក្ខខ័ណ្ឌភូគ្គពសាស្រ្តមិនអនុគ្រោះនិងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

ពេលសាងសង់រួចទំនប់ទឹកនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា និងមានលទ្ធភាពផ្គត់ផ្គង់មួយផ្នែកនូវទឹកសម្រាប់ការស្រោចស្រពទៅឱ្យគម្រោងនៅផ្នែកខាងក្រោម ដូចជា អនុគម្រោងពោធិកាណាល់និងអនុគម្រោងរាមគុណ តាមរយៈស្ទឹងដូនទ្រី៕ 1Post