ស្រុកចំនួន៧ នៅខេត្រកំពង់ធំប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ ខណៈលិចបណ្ដើរៗហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 7 តុលា 2022
ស្រុកចំនួន៧ នៅខេត្រកំពង់ធំប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ ខណៈលិចបណ្ដើរៗហើយ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់បង្កពីភ្លៀងធ្លាក់ជាប់ៗគ្នា ដែលអាចនឹងបង្កការជន់លិចភូមិប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនពេលខាងមុខនេះ។

ស្រុកដែលប្រឈមនោះមាន ស្រុកសណ្តាន់ ស្រុកប្រសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុកស្រុកស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង។

ស្រុកចំនួន៧ នៅខេត្រកំពង់ធំប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ ខណៈលិចបណ្ដើរៗហើយ

ការប្រកាសជូនដំណឹងនេះ ដោយរដ្ឋបាលខេត្តកំពង់ធំផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកដែលបញ្ជាក់ថា ខេត្តក្រុងក្នុងប្រទេសកម្ពុជានៅតែមានភ្លៀងធ្លាក់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ខណៈកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំអាចឡើងដល់កម្រិតប្រកាសអាសន្នគឺ ១៤ ម៉ែត្រកន្លះ។

ស្រុកចំនួន៧ នៅខេត្រកំពង់ធំប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ ខណៈលិចបណ្ដើរៗហើយ

សូមរម្លឹកថា ទិន្នន័យនៃការខូចខាតបណ្តាលមកពីបញ្ហាជំនន់ទឹកភ្លៀងគិតមកទល់ពេលបច្ចុប្បន្ននេះ មានស្រុកចំនួន ៧ កំពុងរងនូវជំនន់ទឹកភ្លៀងនៅឡើយ។ រីឯចំនួនខ្នងផ្ទះដែលត្រូវជន់លិចមានប្រមាណជិត ២ ពាន់ខ្នងផ្ទះ។ លិចលង់ស្រូវស្រែប្រមាណ ៥ពាន់ហិកតា តែស្រូវដែលខូចខាតទាំងស្រុងមានត្រឹមតែជាង ២០ហិកតាប៉ុណ្ណោះ៕ តាពេជ្រ

ស្រុកចំនួន៧ នៅខេត្រកំពង់ធំប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ ខណៈលិចបណ្ដើរៗហើយ