តើនរណាខ្លះនៅពីក្រោយសកម្មភាពបូមខ្សាច់លក់គ្មានច្បាប់ជាង៧ខែមកហើយនៅក្នុងឃុំជៀប ស្រុកទឹកផុស

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 23 កញ្ញា 2023
តើនរណាខ្លះនៅពីក្រោយសកម្មភាពបូមខ្សាច់លក់គ្មានច្បាប់ជាង៧ខែមកហើយនៅក្នុងឃុំជៀប ស្រុកទឹកផុស

សកម្មភាពបូមខ្សាច់ស្ទឹងលក់យកប្រាក់ចែកគ្នាគ្មានច្បាប់ធ្វើទៅបានជាង៧ខែមកហើយ ស្ថិតនៅក្នុងភូមិឆកកណ្ដោល ឃុំជៀប ស្រុទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោយបែកការទប់លែងជាប់មន្ត្រីជំនាញថានឹងចុះទៅបិទនៅពេលខាងមុខ នាំឱ្យគេកើតឆ្ងល់ម្ដេចធ្វើទៅបានរយៈពេលជាងកន្លះឆ្នាំមកហើយ សង្ស័យជាករណីបានកន្ទេលធំបន្លំដេកគប់គិតគ្នា។

តើនរណាខ្លះនៅពីក្រោយសកម្មភាពបូមខ្សាច់លក់គ្មានច្បាប់ជាង៧ខែមកហើយនៅក្នុងឃុំជៀប ស្រុកទឹកផុស

បើតាមការបរិយាយពីលោក អី រ៉ាវុធ ជាមេខ្លោងបូមខ្សាច់បានប្រាប់អ្នកសារព័ត៌មានថា លោកសាងយកអាជ្ញាប័ណ្ណបូមខ្សាច់ពីម្ចាស់ដើម និងទើបតែបូមខ្សាច់លក់បានជាង១ខែតែប៉ុណ្ណោះហើយលោកអះអាងផ្ទាល់មាត់ថានឹងថតរូបអាជ្ញាបណ្ណឱ្យមើល ដើម្បីបញ្ជាក់ភាពត្រឹមត្រូវតាំងពីថ្ងៃទី២១ កញ្ញា តែរហូតមកដល់វេលាចេញផ្សាយនេះមិនទាន់ឃើញដូចការលោកលើកឡើងនៅឡើយ។ (ព័ត៌មានបឋម) អត្ថបទពេញក្នុងវីដេអូខាងក្រោម៖