តុលាការសម្រេចចោទលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ គ្រាដែលលោកថាមិនមានបំណងយាយបំភ្លៃកាពិតទេ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 12 សីហា 2022
តុលាការសម្រេចចោទលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ គ្រាដែលលោកថាមិនមានបំណងយាយបំភ្លៃកាពិតទេ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៩ សីហា សម្រេចចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គ្រាដែលដីការបញ្ជូនរឿងទៅជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ។

ក្រៅពីចោទប្រកាន់តំណាងអយ្យការ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និងវត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។

សូមរម្លឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ ក្រោយពីលោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថាលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត។

លោក សុន ឆ័យ បានបដិសេធ ថា លោកមិនបានបំភ្លៃ ខុសពីការពិត និង មិនមានបំណងក្នុងការនិយាយ បរិហាកេរ្តិ៍ជាសាធារណៈ ទៅកាន់ គ.ជ.ប ឬចំពោះគណបក្សនយោបាយណាមួយនោះទេ។ លោកថា រាល់ចម្លើយដែលលោកបានឆ្លើយជាមួយអ្នកកាសែតនាពេលកន្លងមក គឺធ្វើឡើងដោយឥតព្រាងទុក និងជាការឆ្លើយបែបតស៊ូមតិនៅពេលគជបមិនទាន់ប្រកាសលទ្ធផលផ្លូវការ។ 

និយាយជារួមលោក ស៊ុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរផ្សេងគ្នា ដោយបណ្តឹងទី១ គឺមកពីគណបក្សប្រជាជនកម្ពុជា និងបណ្តឹងទី២ ធ្វើឡើងពីខាងគ.ជ.ប ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ៕