រាជរដ្ឋាភិបាលថៃ ចែកប្រាក់ជិត ១៤ពាន់លានដុល្លារឱ្យប្រជាជនស្ដារសេដ្ឋកិច្ច

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 25 កក្កដា 2024
រាជរដ្ឋាភិបាលថៃ ចែកប្រាក់ជិត ១៤ពាន់លានដុល្លារឱ្យប្រជាជនស្ដារសេដ្ឋកិច្ច

រាជរដ្ឋាភិបាលរំពឹងថា ការដាក់ចេញនូវគម្រោងកញ្ចប់សាច់ប្រាក់ជិត ១៤ពាន់លានដុល្លារ ចែកទៅឱ្យប្រជាជនដែលមានអាយុពេញវ័យនឹងជួយស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ហើយក៏ជាផ្នែកមួយជួយដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើងខ្ពស់ផងដែរ។ នេះបើតាមសេចក្ដីរាយការណ៍ ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។

រាជរដ្ឋាភិបាលថៃ ចែកប្រាក់ជិត ១៤ពាន់លានដុល្លារឱ្យប្រជាជនស្ដារសេដ្ឋកិច្ច

ពលរដ្ឋថៃ ដែលមានសិទ្ធិទទួលបានសាច់ប្រាក់នេះ អាចទៅចុះឈ្មោះចាប់ពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា តទៅ ដោយក្នុងម្នាក់ទទួលបានប្រាក់ប្រហែល ១៧៧ ដុល្លារអាម៉េរិក។

លោក Pichai Chunavajira រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ថា ការចែកសាច់ប្រាក់ប្រហែល ១៧៧ដុល្លារ សម្រាប់ពលរដ្ឋថៃម្នាក់ៗដែលមានវ័យ១៦ឆ្នាំឡើងទៅក្រោមកម្រិតប្រាក់ចំណូលជាក់លាក់នៅក្នុងត្រីមាស៤ឆ្នាំនេះ គឺនឹងជួយជំរុញអំណាចទិញ, ស្ដារផលិតកម្មឱ្យប្រសើរឡើង និងជួយបង្កើនទំនុកចិត្តជារួមនៅក្នុងសេដ្ឋកិច្ចផងដែរ។

រាជរដ្ឋាភិបាលថៃ ចែកប្រាក់ជិត ១៤ពាន់លានដុល្លារឱ្យប្រជាជនស្ដារសេដ្ឋកិច្ច

ជាមួយគម្រោងចែកសាច់ប្រាក់ដែលមានឈ្មោះថា Tang Rath នេះ អ្នកប្រើប្រាស់អាចយកសាច់ប្រាក់ដែលទទួលបានទៅ ចំណាយនៅក្នុងហាងលក់រាយជាង ២លានហាង ប៉ុន្ដែ ហាមយកទៅទិញគ្រឿងស្រវឹង និងកញ្ឆា៕