កាត់ឃុំចំនួន៤ នៃខេត្តព្រះសីហនុ បង្កើតជាក្រុងកំពង់សោមថ្មី

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 30 សីហា 2024
កាត់ឃុំចំនួន៤ នៃខេត្តព្រះសីហនុ បង្កើតជាក្រុងកំពង់សោមថ្មី

ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ បានកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំងឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជាចេញកាលពីថ្ងៃទី២៨ សីហា ២០២៤។

កាត់ឃុំចំនួន៤ នៃខេត្តព្រះសីហនុ បង្កើតជាក្រុងកំពង់សោមថ្មី

អនុក្រឹត្យ ក្រុងកំពង់សោម មានសង្កាត់ចំនួន៥ និង ទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់ រាម។ចំពោះក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ នឹងត្រូវបន្តគ្រប់គ្រងឃុំទាំង ៥ដដែរ រហូតមានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងថ្មីមកជំនួស។

កាត់ឃុំចំនួន៤ នៃខេត្តព្រះសីហនុ បង្កើតជាក្រុងកំពង់សោមថ្មី

សូមបញ្ជាក់ថា កាលដើមឡើយកម្ពុជាធ្លាប់មានការបង្កើតក្រុង «កំពង់សោម» តែត្រូវប្តូរឈ្មោះមកជា  «ព្រះសីហនុ» នៅសម័យសង្គមរាស្ត្រនិយម។ ក្រោយថ្ងៃរដ្ឋប្រហារ១៧ មេសា ឆ្នាំ១៩៧០ ក្នុងសម័យ លន់ នល់ ក៏ត្រូវប្តូរមកជាក្រុងកំពង់សោមវិញ។ បន្តមកទៀតក្នុងអំឡុងឆ្នាំ ១៩៩៣ កំពង់សោម ក៏ត្រូវប្តូរឈ្មោះមកជា ព្រះសីហនុ វិញ។ រហូតមកដល់របត់នយោបាយនៅពេលនេះក្រុងកំពង់សោមត្រូវបានបង្កើតឡើងវិញផងដែរ៕

កាត់ឃុំចំនួន៤ នៃខេត្តព្រះសីហនុ បង្កើតជាក្រុងកំពង់សោមថ្មី