ករណីនេះបានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្ក ០១គ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0490។
អ្នកបើកបរឈ្មោះសនសាល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំពតបើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកគល់ស្ពានផ្លូវល្បឿនលឿនតែម្ដង។
ករណីមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សទេ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងចាត់វិធានការតាមនីតិវិធី៕