រថយន្តដឹកកម្មករដាច់ហ្វ្រាំងក្រឡាប់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀងកាលពីម៉ោងជាង ៦ព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២៦ បណ្ដាលឲ្យកម្មករកម្មការិនីរងរបួសចំនួន ២៥ នាក់។
រថយន្តនេះដឹកកម្មករកម្មការនីសរុប ៣៧នាក់ ចេញមកពីខេត្តព្រៃវែងបានក្រឡាប់នៅចំណុចខាងមុខសាលាបឋមសិក្សាម្រាក ស្ថិតនៅក្នុងភូមិម្រាក ឃុំស្វាយចេក ស្រុករំដួល។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តស្វាយរៀង៕ ពិសី