បើកឡានធ្លាក់​ពីលើ​ស្ពាន​មិនទាន់​សាងសង់​រួច​ព្រោះ​មើលផ្លូវតាម ​​Google Maps

ពិភពលោក
ថ្ថ្ងៃពុធ 27 វិច្ឆិកា 2024
បើកឡានធ្លាក់​ពីលើ​ស្ពាន​មិនទាន់​សាងសង់​រួច​ព្រោះ​មើលផ្លូវតាម ​​Google Maps

បុរសបីនាក់បានស្លាប់នៅពេលដែលរថយន្តធ្លាក់ពីលើស្ពានអាកាសដែលមិនទាន់រួចរាល់ក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

បើកឡានធ្លាក់​ពីលើ​ស្ពាន​មិនទាន់​សាងសង់​រួច​ព្រោះ​មើលផ្លូវតាម ​​Google Maps

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះចាកចេញពី Gurugram ហើយកំពុងធ្វើដំណើរទៅកាន់ Bareilly ដើម្បីចូលរួមពិធីមង្គលការមួយ។ ពួកគេពឹងផ្អែកលើ Google Maps ដើម្បីទៅដល់ទីតាំងព្រឹត្តិការណ៍។

បើកឡានធ្លាក់​ពីលើ​ស្ពាន​មិនទាន់​សាងសង់​រួច​ព្រោះ​មើលផ្លូវតាម ​​Google Maps

រថយន្ត​បាន​បើក​ឆ្លង​កាត់​ស្ពាន ហើយ​ធ្លាក់​ចូល​ទន្លេ Ramganga ជា​ទន្លេ​ស្ងួត​កម្ពស់​ប្រហែល ១៥ ម៉ែត្រ។ អ្នក​ស្រុក​បាន​រក​ឃើញ​រថយន្ត​ដែល​រង​ការ​ខូច​ខាត​នៅ​ព្រឹក​បន្ទាប់​រួម​ជាមួយ​អ្នក​ស្លាប់​ទាំង​បី​នាក់​។ ប៉ូលិស​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ឃើញ​រថយន្ត​ម៉ាក Suzuki Maruti Wagon R មួយ​គ្រឿង​ដែល​នៅលើទន្លេក្នុង​ស្ថានភាព​បាក់​បែក និង​រង​ការ​ខូចខាត​យ៉ាង​ដំណំ៕

បើកឡានធ្លាក់​ពីលើ​ស្ពាន​មិនទាន់​សាងសង់​រួច​ព្រោះ​មើលផ្លូវតាម ​​Google Maps