មន្ទីរបញ្ចកោណបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅជិតកោះតៃវ៉ាន់តាមដានស្ថានភាព និងត្រៀមធ្វើសមយុទ្ធឱ្យចិនដីគោកមើលវិញ

ពិភពលោក
ថ្ថ្ងៃសុក្រ 5 សីហា 2022
មន្ទីរបញ្ចកោណបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅជិតកោះតៃវ៉ាន់តាមដានស្ថានភាព និងត្រៀមធ្វើសមយុទ្ធឱ្យចិនដីគោកមើលវិញ

នាវា និងយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកនឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខដោយអាម៉េរិកអាចនឹងធ្វើសមយុទ្ធពិសេសមួយជាមួយសម្ព័ន្ធមិត្តដើម្បីបង្ហាញថាអាម៉េរិកតែងតែគិតគូដល់សម្ព័ន្ធរបស់ខ្លួនជានិច្ច។ នេះបើតាមការប្រកាសរបស់សេតវិមានសហរដ្ឋអាមេរិក។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ ហើយបាននិយាយថា មន្ទីរបញ្ចកោណបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan និងអ្នកអមដំណើរពិសេសទៅជិតកោះតៃវ៉ាន់ ដើម្បី"តាមដានស្ថានភាព"។

លោកបន្តថា នាវា Reagan និងកប៉ាល់ដែលអមដំណើរមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ហើយត្រូវបានគេដាក់ពង្រាយទៅកាន់សមុទ្រចិនខាងកើតក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលប្រធានសភាNancy Pelosi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិប្រឆាំងនឹងការជំទាស់របស់ចិន។

មន្ទីរបញ្ចកោណបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅជិតកោះតៃវ៉ាន់តាមដានស្ថានភាព និងត្រៀមធ្វើសមយុទ្ធឱ្យចិនដីគោកមើលវិញ

អ្នកនាំពាក្យរូបនេះក៏បានថ្កោលទោសការសាកល្បងមីស៊ីលរបស់ចិនថា "គ្មានទំនួលខុសត្រូវ" និង"ផ្ទុយពីគោលដៅក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់"។

សម្រាប់លោកលោក Joe Biden បានអះអាងថាសម្ព័ន្ធមិត្តរបស់អាម៉េរិកត្រូវតែបន្ត"ប្រុងប្រយ័ត្ន" ដើម្បីបញ្ជាឱ្យក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក ស្នាក់នៅក្នុងតំបន់ "យូរជាងការគ្រោងទុកបន្តិច"។

សេតវិមានក៏បានបញ្ជាក់ផងដែរនូវរបាយការណ៍មុននេះថា កងទ័ពអាកាសអាមេរិកបានពន្យារពេលការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប Minuteman III (ICBM) ប៉ុន្តែលោក Kirby បានទទូចថា ការសាកល្បងនេះនឹងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយអាម៉េរិកនឹងមិនប្រើនុយក្លេអ៊ែរជាដាច់ខាតប្រសិនបើមិនចាំបាច់។

គួរបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរបស់លោក Nancy Pelosi ត្រូវបានចិនថ្កោលទោសនឹងព្រមានឲ្យអាម៉េរិកសងថ្លៃខូចខាតទាំងស្រុងប្រសិនបើមានការផ្ទុះអាវុធយោធាណាមួយកើតឡើងនៅដែនសមុទ្រតៃវ៉ាន់៕ ប្រភព RT

មន្ទីរបញ្ចកោណបានបញ្ជាឱ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅជិតកោះតៃវ៉ាន់តាមដានស្ថានភាព និងត្រៀមធ្វើសមយុទ្ធឱ្យចិនដីគោកមើលវិញ