ចិនគំរាមអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងវិស័យយោធាក្នុងការចង់បានឯករាជ្យភាព

ពិភពលោក
ថ្ថ្ងៃពុធ 31 ធ្នូ 2025
ចិនគំរាមអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងវិស័យយោធាក្នុងការចង់បានឯករាជ្យភាព

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២៥ បានប្រកាសថា  ឆ្នាំនេះសកលភាវូបនីយកម្មសេដ្ឋកិច្ចបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយសង្គ្រាមពន្ធដារបានបង្កការរំខានខ្លាំងណាស់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ។ នៅចំពោះមុខស្ថានភាពដ៏ច្របូកច្របល់សម្រាប់សន្តិភាពពិភពលោក ប្រទេសចិនគឺជាបង្គោលគ្រឹះនៃស្ថិរភាព»។ នេះបើយោងតាមការផ្សាយរបស់ AFP

ចិនគំរាមអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងវិស័យយោធាក្នុងការចង់បានឯករាជ្យភាព

នៅក្នុងនោះដើម្បីឆ្លើយតបទៅនឹងការញុះញង់ជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងទាមទារឯករាជ្យនៅកោះតៃវ៉ាន់ និងការលក់អាវុធក្នុងទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកឱ្យតៃវ៉ាន់ យើងសូមប្រឆាំងដាច់ខាត និងវាយបកទៅវិញក្នុងកម្រិតខ្លាំងក្លាបំផុត។

ចិនគំរាមអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងវិស័យយោធាក្នុងការចង់បានឯករាជ្យភាព

សូមរម្លឹកថា ប៉ុន្មានថ្ងៃមកនេះយោធាចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបាញ់គ្រាប់ពិតនៅជុំវិញកោះតៃវ៉ាន់ ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់តៃវ៉ាន់ ប៉ុន្តែត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បោះពាក្យមកថា មិនបារម្ភអំពីសកម្មភាពដែលកំពុងធ្វើឡើងដោយចិនទេ គ្រាកន្លងមកចិនតែងតែគំរាមបែបនេះរាប់ភ្លេចមកហើយ៕

ចិនគំរាមអាមេរិកដែលលក់អាវុធឱ្យតៃវ៉ាន់ដើម្បីពង្រឹងវិស័យយោធាក្នុងការចង់បានឯករាជ្យភាព