មេដឹកនាំជប៉ុន ចេញមុខប្រតិកម្មបញ្ហាចិនដែលកំពុងគម្រាមកំហែងលើកោះតៃវ៉ាន់

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 23 ឧសភា 2024
មេដឹកនាំជប៉ុន ចេញមុខប្រតិកម្មបញ្ហាចិនដែលកំពុងគម្រាមកំហែងលើកោះតៃវ៉ាន់

ប្រទេសជប៉ុនបានចេញពាក្យបណ្តឹងប្រឆាំងនឹងឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ បន្ទាប់ពីបេសកជន បានព្រមានថា ប្រជាជនជប៉ុន នឹងត្រូវបានដុតបំផ្លាញប្រសិនបើរដ្ឋាភិបាលរបស់ពួកគេគ្រោងគាំទ្រចលនាឯករាជ្យកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយ របស់ RT 

មេដឹកនាំជប៉ុន ចេញមុខប្រតិកម្មបញ្ហាចិនដែលកំពុងគម្រាមកំហែងលើកោះតៃវ៉ាន់

លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យជប៉ុន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា យើងចាត់ទុកថា វាមិនសមរម្យបំផុតសម្រាប់ឯកអគ្គរដ្ឋទូតដែលឈរជើងនៅទីក្រុងតូក្យូដើម្បីធ្វើអត្ថាធិប្បាយបែបនេះ ហើយយើងបានធ្វើការតវ៉ាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងវា។ រដ្ឋាភិបាលជប៉ុនបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួននូវបញ្ហាជុំវិញកោះតៃវ៉ាន់ ឱ្យដោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា។

មេដឹកនាំជប៉ុន ចេញមុខប្រតិកម្មបញ្ហាចិនដែលកំពុងគម្រាមកំហែងលើកោះតៃវ៉ាន់

លោកបានបន្តថា សន្តិភាពនិងស្ថិរភាព នៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ មានសារៈសំខាន់មិនត្រឹមតែសម្រាប់ សន្តិសុខរបស់ប្រទេស របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍ អន្តរជាតិទាំងមូលផងដែរ៕