ចិនដីគោកធ្វើសមយុទ្ធបង្ហាញសាច់ដុំជុំវិញកោះតៃវ៉ាន់ ក្រោយឡើងកាន់តំណែងប្រធានាធិបតីថ្មី

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 23 ឧសភា 2024
ចិនដីគោកធ្វើសមយុទ្ធបង្ហាញសាច់ដុំជុំវិញកោះតៃវ៉ាន់ ក្រោយឡើងកាន់តំណែងប្រធានាធិបតីថ្មី

បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែងបាន៣ថ្ងៃប៉ុណ្ណោះ ស្រាប់តែកងទ័ពរំដោះប្រជាជនចិន (PLA) ចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះនេះ។

សារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ ឧសភា សមយុទ្ធរយៈពេល២ថ្ងៃនេះ គឺមានការចូលរួមពីទ័ពជើងគោក កងទ័ពជើងទឹក  កងទ័ពអាកាស និងកងកម្លាំងរ៉ុកកែត។

ចិនដីគោកធ្វើសមយុទ្ធបង្ហាញសាច់ដុំជុំវិញកោះតៃវ៉ាន់ ក្រោយឡើងកាន់តំណែងប្រធានាធិបតីថ្មី

ដោយឡែកទីភ្នាក់ងារព័ត៌មានចិន Xinhua បានចេញផ្សាយថា “សមយុទ្ធនេះមានឈ្មោះកូដ Joint Sword-2024A កំពុងធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin”។ ថ្វីបើមិនមានការបញ្ជាក់តួលេខនៃយន្តហោះចម្បាំងនិងនាវាចម្បាំង មកចូលរួមក្នុងសមយុទ្ធនេះក៏ដោយ ប៉ុន្តែគេដឹងថា យោធាចិន មិនដែលធ្វើសមយុទ្ធនៅទីតាំងច្រើនក្នុងពេលតែមួយ ជាលក្ខណៈទ្រង់ទ្រាយធំបែបនេះទេ ចាប់តាំងពីខែមេសាឆ្នាំមុនមក។

ចិនដីគោកធ្វើសមយុទ្ធបង្ហាញសាច់ដុំជុំវិញកោះតៃវ៉ាន់ ក្រោយឡើងកាន់តំណែងប្រធានាធិបតីថ្មី

PLA និយាយថា សមយុទ្ធនេះ នឹងផ្តោតលើការល្បាត ត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹកនិងអាកាស និងការវាយប្រហារចំគោលដៅសំខាន់ៗ ក៏ដូចជាការល្បាតនាវាចម្បាំង និងយន្តហោះនៅជិតកោះតៃវ៉ាន់ ដើម្បីត្រៀមប្រយុទ្ធក្នុងសមរភូមិ។

លោក Li Xi អ្នកនាំពាក្យបញ្ជាការដ្ឋាន បានគំរាមខ្លាំងៗថា សមយុទ្ធនេះ គឺជាសារដាក់ទណ្ឌកម្មខ្លាំងក្លាចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងជាការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែកនិងបង្កហេតុដោយកងកម្លាំងខាងក្រៅ៕

ចិនដីគោកធ្វើសមយុទ្ធបង្ហាញសាច់ដុំជុំវិញកោះតៃវ៉ាន់ ក្រោយឡើងកាន់តំណែងប្រធានាធិបតីថ្មី