ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា អតីតមន្ត្រី CIA ម្នាក់ត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ឱ្យជាប់ពន្ធនាគាររយៈពេល 10 ឆ្នាំ បន្ទាប់ពីបានសារភាពថាមានកំហុសពីបទធ្វើចារកម្មឱ្យប្រទេសចិន។
DOJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Alexander Yuk Ching Ma អាយុ 71 ឆ្នាំបានឈានដល់កិច្ចព្រមព្រៀងសុំអង្វរមួយជាមួយព្រះរាជអាជ្ញាកាលពីខែឧសភាជាថ្នូរនឹងការសារភាពកំហុសក្នុងការសមគំនិតក្នុងការប្រមូលនិងចែកចាយព័ត៌មានការពារជាតិឱ្យប្រទេសចិន។
DOJ បាននិយាយថា Ma ដែលបានធ្វើការឱ្យ CIA ពីឆ្នាំ 1982 ដល់ឆ្នាំ 1989 បានឃុបឃិតជាមួយសាច់ញាតិម្នាក់ដែលបានស្លាប់ហើយដែលត្រូវបានជួលដោយ CIA ផងដែរ។ នាយកដ្ឋានបាននិយាយថា ពួកគេត្រូវបានទាក់ទងដោយមន្ត្រីចារកម្មចិននៅក្នុងខែមីនា ឆ្នាំ 2001 ហើយបានប្រគល់ "បរិមាណដ៏ធំ" នៃព័ត៌មានការពារជាតិដែលបានចាត់ថ្នាក់ជាថ្នូរនឹងទឹកប្រាក់ចំនួន 50,000 ដុល្លារ៕ Reuters