
ក្រសួងការបរទេសអាមេរិក បានចុះកិច្ចព្រមពៀងលក់សព្វាវុធថ្មីបន្ថែម រួមមានសម្ភារ:គ្រឿងបង្គំរបស់យន្តហោះចម្បាំង F-16 និងប្រព័ន្ធការពារមីស៊ីល ឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប៉ាន់ស្មានសរុប ៣៨៥លានដុល្លារ។ នេះបើតាមReuters។

កិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធអាមេរិកទៅឱ្យកោះតៃវ៉ាន់ ត្រូវបានចាត់ទុកថាជាការផ្តល់មធ្យោបាយការពារខ្លួនរបស់ដែនកោះនេះ ចំពេលកំពុងទទួលរងសម្ពាធកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាលចិន ដែលបន្តទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

គួរគត់សមហគាល់ថា ប្រទេសចិនកំពុងបង្កើនសម្ពាធយោធាប្រឆាំងតៃវ៉ាន់ កាន់តែខ្លាំងឡើង រួមទាំងការធ្វើសមយុទ្ធយោធាចំនួនពីរលើករួចមកហើយក្នុងឆ្នាំនេះ ស្របពេលមានរបាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងរៀបចំសមយុទ្ធបន្ថែមទៀត ចំពេលមានដំណើរទស្សនកិច្ចរបស់ប្រធានធិបតីតៃវ៉ាន់ លោក Lai Ching-te នៅកាន់តំបន់ប៉ាស៊ីហ្វិក ដែលរួមមានទាំងការឈប់សម្រាកនៅកោះ Hawaii និង Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកផងដែរ៕
