ចិនតវ៉ា ក្រោយក្រុមប្រទេស G7 ប្រាប់ទៅរបបក្រុងប៉េកាំង កុំយកលេសធ្វើសកម្មភាពយោធាក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់

ពិភពលោក
ថ្ថ្ងៃសុក្រ 5 សីហា 2022
ចិនតវ៉ា ក្រោយក្រុមប្រទេស G7 ប្រាប់ទៅរបបក្រុងប៉េកាំង កុំយកលេសធ្វើសកម្មភាពយោធាក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់

បន្ទាប់ពីក្រុមប្រទេស G7 របបក្រុងប៉េកាំងកុំឱ្យប្រើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ីទៅកាន់កោះតៃវ៉ាន់ ជាលេសសម្រាប់ការធ្វើសកម្មភាពយោធា ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

ការថ្លែងបែបនេះបានធ្វើឱ្យក្រសួងការបរទេសចិនដាក់កំណត់ទូតតវ៉ាទៅកាន់បណ្ដាប្រទេសអឺរ៉ុបនិងបេសកជនសហភាពអឺរ៉ុប ដែលពាក់ព័ន្ធជុំវិញសេចក្តីថ្លែងការណ៍ស្តីពីតៃវ៉ាន់ ដែលចេញដោយរដ្ឋមន្រ្តីការបរទេសមកពីក្រុមប្រទេស G7 និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ ក្រោយពីមានការប្រកាសរបស់ចិនក្នុងការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ព័ទ្ធជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយព្រមានថាការឆ្លើយតបកាន់តែខ្លាំងរបស់ចិន បានប្រថុយនឹងការកើនឡើងភាពតានតឹង និងអស្ថិរភាពក្នុងតំបន់ ហើយថែមទាំងបានសង្កត់ធ្ងន់ដែរថាវាជាទម្លាប់សម្រាប់សមាជិកសភា មកពីប្រទេសរបស់ពួកគេ ក្នុងការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក តេង លី (Deng Li) អនុរដ្ឋមន្រ្តីការបរទេសចិន បានដាក់កំណត់ទូតតវ៉ារួចហើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជុំវិញសេចក្តីថ្លែងការណ៍ខាងលើនេះ៕ ប្រភព Reuters