ករណីខាងលើកើតឡើងកាលពីវេលាម៉ោង ០២:២០នាទី រំលងអាធ្រាត្រចូលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២២ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិក្រាំងពោធ៍ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រោះថ្នាក់នោះបង្កឡេីងដោយម៉ូតូ ០១គ្រឿងម៉ាក SUZUKI Vivaពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1G-7916 បើកបរដោយឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ២៣ រស់នៅភូមិកំប៉ូស្ទាវ ឃុំឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះ អៀង ឡេង ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិពេន ឃុំឬស្សីស្រុក ស្រុកពាមជរ៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ ម៉ូតខាងលេីបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកបារ៉ាស់ដែលជាចំណុចទប់ស្កាត់ការធ្វេីដំណេីរឆ្លងកាត់ ចេញ-ចូលក្នុងការដ្ឋានសាងសង់ផ្លូវល្បឿនលឿន បណ្ដាលឱ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈម៉ូតូ ( ស្លាប់មនុស្សម្នាក់ អ្នកបើកបរម៉ូតូ និងអ្នករួមដំណេីររងរបួសធ្ងន់ឈ្មោះ អៀងឡេង) ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន ផ្សាតាឡាត់ (ផេងសុភ័ភ្រ្តា)៕