ចោរ៣នាក់ គំរាមសម្លាប់នារីម្នាក់យកម៉ូតូ គ្រឿងអលង្ការ និងរំលោភបូកបានសម្រេចកាលពីវេលាម៉ោង១០:៤០យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចដីវាលមួយកន្លែងខាងជើងវត្តជន្លង់ម្លូ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វ-ជ-ន ភេទស្រីអាយុ ៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅខាងក្រោយ សាលាខណ្ឌដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
បើតាមសំដីនាងរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនកើតហេតុនាងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតក្រហម ភ្នំពេញ1IF-8117 ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅញ៉ាំអីនៅម្ដុំទួលព្រង លុះមកដល់ជិះចំណុចផ្លូវ ៣០ម៉ែត្រចំណុចមុខវត្តធម្មត្រៃ ស្ថិតក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងពណ៌ខ្មៅមិនចាំស្លាកលេខ បានមកកាក់ពីមុខម៉ូតូរបស់នាង ហើយជនសង្ស័យក៏បានគំរាមមិនឱ្យស្រែក និងប្រើហិង្សាដោយបង្ខំឱ្យទៅតាមពួកគេ។ បន្ទាប់មកជនសង្ស័យម្នាក់បានឡើងជិះម៉ូតូរបស់នាង រួចឌុបរូបនាងរហូតមកដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើសកម្មភាព ដោះយកខ្សែកកងដៃ ចិញ្ចៀន និងទូរស័ព្ទដៃមួយគ្រឿង ម៉ូតូមួយគ្រឿង។
បន្ទាប់ពីជនសង្ស័យប្លន់យកហើយមិនអស់ចិត្តនាំគ្នាចាប់រំលោភលើរូបនាងម្ដងម្នាក់ៗបានសម្រេចហើយបានថតវីដេអូទុក និងគំរាមទៀត បើហ៊ានប្រាប់ដល់សមត្ថកិច្ចពួកគេនឹងតាមសំលាប់រូបនាងហើយនាំគ្នាជិះម៉ូតូគេចខ្លួនទៅបាត់។
ក្រោយមករូបនាងបានរត់ស្រែកឱ្យគេជួយ ក៏ភ្ញាក់ផ្អើលដល់សន្តិសុខដែរយាមនៅរោងចក្រមួយកន្លែងក៏បានជូនទៅផ្ទះប្រជាពលរដ្ឋឱ្យគេជួយ។
នាងរងគ្រោះប្រាប់ទៀតថា ជនសង្ស័យបានស្គាល់ហ្វេសប៊ុករបស់គាត់ហើយក៏បានឆាតមកគាត់ជាច្រើនលើក ច្រើនសាតែនាងមិនឆ្លើយតប ហើយជនសង្ស័យទាំងនោះបានប្រាប់រូបគាត់ថាពួកគេតាមដាននាងពីរបីថ្ងៃ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំហើយក៍បាននាំជនរងគ្រោះមកបង្ហាញទីតាំងកន្លែងកើតហេតុ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក៕