តម្លៃបន្ទប់សណ្ឋាគារនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេលជិត ៦ឆ្នាំ

ពិភពលោក
ថ្ថ្ងៃអង្គារ 26 កក្កដា 2022
តម្លៃបន្ទប់សណ្ឋាគារនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេលជិត ៦ឆ្នាំ

ខែមុនតម្លៃបន្ទប់សណ្ឋាគារនៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជិត ៦ឆ្នាំ លើវិស័យទេសចរណ៍ កំពុងងើបឡើងវិញយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលប្រទេសមួយនេះបានបន្ធូរបន្ថយវិធានការណ៍ COVID-19។

តម្លៃបន្ទប់សណ្ឋាគារប្រចាំថ្ងៃ ជាធម្យម នៅក្នុងខែមិថុនា បានកើនឡើងដល់ ២៣៨,៣២ ដុល្លារសិង្ហបុរី ឬ ១៧១ ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ មក ស្របពេលចំនួននេះបានកើនឡើង ៦៣% បើធៀបទៅនឹងឆ្នាំមុន នៅពេលដែលច្បាប់ចត្តាឡីស័កនៅតែមាន។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB)។

តម្លៃបន្ទប់សណ្ឋាគារនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេលជិត ៦ឆ្នាំ

ប្រទេសសិង្ហបុរី នៅក្នុងខែមេសា បានក្លាយជាប្រទេដសសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ដំបូងគេ ដែលបានប្រកាសថា ខ្លួននឹងបញ្ចប់ការធ្វើតេស្តទាំងអស់ សម្រាប់អ្នកដំណើរ ដែលទទួលបានការចាក់វ៉ាក់សាំង ស្របពេលរដ្ឋាភិបាល បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀនរស់នៅជាមួយជំងឺCOVID-19 ផងដែរ។

ក្រោយបង្កើតព្រឹត្តិការណ៍សំខាន់ៗឡើងវិញបានទាក់ទាញភ្ញៀវទេសចរកើនឡើងជិត ១២ ដងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ នេះ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសសិង្ហបុរី រំពឹងថានឹងទទួលបានភ្ញៀវទេសចរចន្លោះពី ៤ ទៅ ៦ លាននាក់នៅឆ្នាំនេះ បើទោះបីជាលំហូរទេសចរណ៍ នឹងប្រឈមមុខនឹងបញ្ហាខ្លះសម្រាប់ឆ្នាំដែលនៅសល់ ដោយសារបរិយាកាសនយោបាយ និងសេដ្ឋកិច្ចសកលដែលមានការប្រែប្រួលក្តី៕

តម្លៃបន្ទប់សណ្ឋាគារនៅសិង្ហបុរី កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេលជិត ៦ឆ្នាំ