សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ក្រោយចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច២ដងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន នៃខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនឪពុកបង្កើតបានចាប់រំលោភកូនស្រីនោះបានធ្វើឡើងតាមបណ្តឹងរបស់ស្ត្រីចំណាស់ម្នាក់ឈ្មោះ យិន សុផល ជាជីដូនក្មេងស្រីរងគ្រោះឈ្មោះ រ.ច. ថ. ភេទស្រី អាយុ១៤ឆ្នាំ។
ករណីចាប់រំលោភនេះកើតឡើងតាំងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបធ្លាយរឿងដល់លោកយាយក៏មកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស តែម្ដង។
ជនសង្ស័យខាងលើមានឈ្មោះ អុឹម រដ្ឋា អាយុ៣៧ មុខរបរធ្វើស្រែចម្ការ រស់នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង សមកិច្ចបានសួរនាំនិងកសាងសំណុំចាត់វិធានតាមនីតិវិធី៕ SP