គ្រឿងញៀនជាង ៦តោន ដុតចោលឱ្យមហាជនមើល បន្ទាប់ពីចាប់បាននាពេលកន្លងមក

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 26 មិថុនា 2022
គ្រឿងញៀនជាង ៦តោន ដុតចោលឱ្យមហាជនមើល បន្ទាប់ពីចាប់បាននាពេលកន្លងមក

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងកម្មវិធីដុតបំផ្លាញចោលនូវគ្រឿងញៀនជាង៦តោន ដែលរឹបអូសបាននាពេលកន្លងមក។

សូមជម្រាបថា សម្រាប់ការអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំនេះប្រទេសកម្ពុជាបានប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌»៕