ស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) គឺជាប្រភេទគ្រឿងញៀនថ្មី ដែលច្បាប់ហាមឃាត់ ខណៈយុវជនមួយចំនួនចូលចិត្តជក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 22 មិថុនា 2022
ស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) គឺជាប្រភេទគ្រឿងញៀនថ្មី ដែលច្បាប់ហាមឃាត់ ខណៈយុវជនមួយចំនួនចូលចិត្តជក់

មន្រ្តីជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារនិងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។

ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀនដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី ហើយជាមួយគ្នានេះឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette 

ស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) គឺជាប្រភេទគ្រឿងញៀនថ្មី ដែលច្បាប់ហាមឃាត់ ខណៈយុវជនមួយចំនួនចូលចិត្តជក់

មានលក្ខណៈងាយស្រួលនិងមានលទ្ធភាពងាយជម្រុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀតដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ។

នៅក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette)៕

ស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) គឺជាប្រភេទគ្រឿងញៀនថ្មី ដែលច្បាប់ហាមឃាត់ ខណៈយុវជនមួយចំនួនចូលចិត្តជក់