ផ្ទះរបស់ប្រជាពលរដ្ឋ២៩ខ្នងបានប៉ើងដំបូល និងរងការខូចខាតជញ្ជាំង សំយ៉ាបផ្ទះ ព្រមទាំងសម្ភារៈជាច្រើនទៀត ខណៈដែលភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២ នៅក្នុងឃុំចំនួន៥ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រៅពីការខូចខាតក៏លិចផ្លូវក្នុងភូមិពង្រ ប្រហែល ២០ម៉ែត្រ ហើយនៅក្នុងឃុំស្នំក្រពើ ផងដែរ៕