ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) នៅតែបន្តជះឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ដាលឱ្យមាន ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចន្លោះ ៥០% ដល់ ៧០%។