រយៈពេល​២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ២៤ខ្នង​នៅខេត្តបាត់ដំបង និងប៉ៃលិន

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 22 មីនា 2023
រយៈពេល​២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ២៤ខ្នង​នៅខេត្តបាត់ដំបង និងប៉ៃលិន

ផ្ទះប្រជាពលរដ្ឋ​១៩ខ្នងត្រូវបានបំផ្លាញដោយភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់​ក្នុងមូលដ្ឋានស្រុកបវេល​ និងស្រុករតនៈមណ្ឌល​ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រ ភូមិបឹងអារក្ស និងភូមិបឹងសង្កែ ស្ថិតក្នុងឃុំអំពិល​ប្រាំដើម បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នង។

ផ្ទះដែលខូចខាតទាំង ១៣ខ្នង ក្នុងនោះខូចខាតស្រាលចំនួន ៨ខ្នង និងខូចខាតរបើកដំបូលទាំងស្រុងចំនួន០៥ខ្នង តែមិនបណ្តាលឱ្យនណារម្នាក់រងគ្រោះថ្នាក់ឡើយ។ 

រយៈពេល​២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ២៤ខ្នង​នៅខេត្តបាត់ដំបង និងប៉ៃលិន

ករណីទី២​បានកេីតឡេីងកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានបក់បោកចូលក្នុងភូមិសាស្ត្រស្រុករតនមណ្ឌលធ្វើអោយប៉ះពាល់ភូមិចំនួន០២ ក្នុងឃុំរស្មីសង្ហាររួមមានភូមិបាដាកត្បូង ខូចខាតផ្ទះ ០២ខ្នងបានរបើកដំបូល និងជញ្ជាំង នៅភូមិអូរឃ្មុំ ខូចខាតផ្ទះ០៤ខ្នង បានរបើកដំបូលនិងជញ្ជាំង០២ខ្នង និងដួលរលំទាំងស្រុងចំនួន០២ខ្នង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

រយៈពេល​២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ២៤ខ្នង​នៅខេត្តបាត់ដំបង និងប៉ៃលិន

នៅឯឃុំសាលាក្រៅ ខេត្តប៉ៃលិន ឯណ្ណោះវិញកាលពីល្ងាច ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ គ្រាដែលមានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នងផ្ទះ ទី១នៅភូមិកោះកែវចំនួន ០២ខ្នងខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ១៤សន្លឹក និងខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន១២សន្លឹក។ ទី២នៅភូមិស្រែអន្ទាក់ចំនួន០២ខ្នង​ខ្យល់កន្ត្រាក់របើកដំបូលស័ង្កសីអស់ចំនួន ២៥សន្លឹក ខ្យល់កន្ត្រាក់បើកដំបូលស័ង្កសីអស់ចំនួន ១៥សន្លឹក។

បច្ចុប្បន្នក្រោយអាជ្ញាធរនៅមូលដ្ឋានបានចុះទៅពិនិត្យបានធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់លើ ដើម្បីជួយដោះស្រាយដល់គ្រួសារជនរងគ្រោះផងដែរ៕

រយៈពេល​២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ២៤ខ្នង​នៅខេត្តបាត់ដំបង និងប៉ៃលិន