ហុងកុងហ៊ានទេ លើការអភិវឌ្ឍគម្រោងដឹកជញ្ជូនសំខាន់ៗនៅកម្ពុជា ខណៈកំពុងតម្រូវការទុនវិនិយោគ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 17 មិថុនា 2022
ហុងកុងហ៊ានទេ លើការអភិវឌ្ឍគម្រោងដឹកជញ្ជូនសំខាន់ៗនៅកម្ពុជា ខណៈកំពុងតម្រូវការទុនវិនិយោគ

ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើហុងកុងឱ្យពិចារណា លើការអភិវឌ្ឍគម្រោងដឹកជញ្ជូនសំខាន់ៗរបស់កម្ពុជា ខណៈកម្ពុជាកំពុងត្រូវការទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដើម្បីដំណើរការគម្រោងធំៗ ចំនួន៣៣០។ តើសំខាន់អ្នកជំនួញហុងកុងហ៊ានឬទេ?

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញក្តីសង្ឃឹមថាគណៈប្រតិភូការិយាល័យសេដ្ឋកិច្ចពាណិជ្ជកម្មហុងកុង នឹងពិចារណាលើការអភិវឌ្ឍគម្រោងសំខាន់ៗរបស់កម្ពុជា។ លោកបន្តថា ក្នុងទុនវិនិយោគ ប្រមាណ៥០ពាន់លានដុល្លារនេះដែរ គឺត្រូវបានលើកឡើងនៅក្នុងផែនការមេភស្តុភារកម្ម ដើម្បីចូលរួមចំណែកក្នុងការបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។

ហុងកុងហ៊ានទេ លើការអភិវឌ្ឍគម្រោងដឹកជញ្ជូនសំខាន់ៗនៅកម្ពុជា ខណៈកំពុងតម្រូវការទុនវិនិយោគ

ជាការឆ្លើយតបវិញ គណៈប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង លោក Sheung Yuen Lee ក៏បានឱ្យថា ជំនួបនេះក្នុងគោលបំណងស្វែងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ក៏ដូចជាដើម្បីវាយតម្លៃអំពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំទូលាយ។

ទន្ទឹមនឹងនោះដែរ លោកក៏សូមថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលនឹងចូលរួមកិច្ចប្រជុំកំពូលលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នៅទីក្រុងហុងកុងខាងមុខផងដែរ៕ SP