ខ្លាឃ្មុំផេនដាយក្សចំណាស់ជាងគេលើលោក បានស្លាប់នៅក្នុងសួនកម្សាន្តទីក្រុងហុងកុង

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 21 កក្កដា 2022
ខ្លាឃ្មុំផេនដាយក្សចំណាស់ជាងគេលើលោក បានស្លាប់នៅក្នុងសួនកម្សាន្តទីក្រុងហុងកុង

An An ដែលជាខ្លាឃ្មុំផេនដាឈ្មោលចំណាស់ជាងគេបំផុតរបស់ពិភពលោកក្នុងការជាប់កំណត់ត្រានោះបានស្លាប់នៅអាយុ 35 ឆ្នាំដែលស្មើនឹងអាយុ 105 ឆ្នាំសម្រាប់មនុស្ស កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០២២។

ខ្លាឃ្មុំនេះជាអំណោយរបស់រដ្ឋាភិបាលចិន ជូនដល់ហុងកុងក្នុងឆ្នាំ 1999 ហើយត្រូវបានរក្សាទុកនៅសួនម្សាន្ត Ocean Park ដែលមានខ្លាឃ្មុំផេនដារស់នៅ។

សុខភាពរបស់ An An បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយគាត់បានញ៉ាំតិច។ខ្លាឃ្មុំផេនដាត្រូវបានអ្នកពេទ្យសត្វដាក់ចុះកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគាត់បានឈប់បរិភោគទាំងស្រុង។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា "Ocean Park បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងក្នុងការបាត់បង់អាណាន់" 

ខ្លាឃ្មុំផេនដាយក្សចំណាស់ជាងគេលើលោក បានស្លាប់នៅក្នុងសួនកម្សាន្តទីក្រុងហុងកុង

An An គឺជាអំណោយរបស់រដ្ឋាភិបាលចិន ហើយបានមកលេងសួនតាំងពីឆ្នាំ 1999។ Jia Jia ដែលជាខ្លាឃ្មុំផេនដាញីដែលត្រូវបានផ្តល់ឱ្យទៅ Ocean Park រស់នៅជាដៃគូជាមួយ An An ក៏បានស្លាប់នៅឆ្នាំ 2016 នៅពេលនាងមានអាយុ 38ឆ្នាំ។

 “An An គឺជាសមាជិកដែលមិនអាចខ្វះបាននៃគ្រួសារ Ocean Park របស់យើង ហើយបានរីកចម្រើនរួមគ្នាជាមួយឧទ្យាន។ គាត់​ក៏​បាន​បង្កើត​ចំណង​មិត្តភាព​ស្និតស្នាលយ៉ាងខ្លាំង​ជាមួយ​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរណ៍»។

Paulo Pong ប្រធានសាជីវកម្ម Ocean Park បាននិយាយថា "ភាពឆ្លាតវៃ និងការលេងសើច" របស់ An An ត្រូវឃ្លាតឆ្ងាយរហូត ហើយឧទ្យាននេះនឹងបើកឱ្យមានសៀវភៅរំលែកទុក្ខផងដែរ៕ ប្រែសម្រួលដោយ SP