ក្នុងជំនួបជាមួយតេជោ សែន នាយករដ្ឋមន្ត្រី ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទត្រា ម៉ូឌីកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ រដ្ឋាភិបាលឥណ្ឌបានសម្រេចផ្ដល់ឥណទាន ចំនួន១ពាន់លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនHighway ត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។
លោក នរិន្ទត្រា ម៉ូឌី លើកឡើងថា ការតភ្ជាប់ផ្លូវមកកាន់កម្ពុជាជាការសមស្របជាមួយផែនការមេរបស់អាស៊ាន ទៅលើផែនការនៃការតភ្ជាប់។ ជាមួយគ្នានេះតេជោ សែន ក៏បានប្រកាសស្វាគមន៍ចំពោះការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលជាគោលនយោបាយសម្លឹងទៅទិសខាងកើតរបស់ឥណ្ឌា ស្របគ្នាជាមួយគោលដៅរបស់អាស៊ាន ដែលបានផ្សារភ្ជាប់ទំនាក់ទំនងឥណ្ឌាជាដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់ផងដែរ៕