ស្ត្រីអ្នកសារព័ត៌មាន Al Jazeera បានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ខណៈកំពុងធ្វើសេចក្ដីរាយការណ៍

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 12 ឧសភា 2022
ស្ត្រីអ្នកសារព័ត៌មាន Al Jazeera បានបាញ់សម្លាប់ដោយទាហានអ៊ីស្រាអែល ខណៈកំពុងធ្វើសេចក្ដីរាយការណ៍

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់អ្នកយកព័ត៌មានជើងចាស់មួយរូបរបស់សារព័ត៌មាន Al Jazeera ខណៈកំពុងធ្វើសេចក្តីរាយការណ៍ នៅឯតំបន់West Bank។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១១ខែឧសភា ឆ្នាំ២០២២។

លោកស្រី ស៊ីរីន អាប៊ូ អាកឡេហ៍ (Shireen Abu Akleh) អាយុ៥១ឆ្នាំ កំពុងរាយការណ៍អំពីការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល លើជំរុំជនភៀសខ្លួន ហើយរងនូវការបាញ់ប្រហារមួយគ្រាប់ហើយតាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន, កងម្លាំងរបស់អ៊ីស្រាអែល ជាអ្នកបាញ់ប្រហារលើអ្នកយកព័ត៌មានរូបនេះ ក្នុងពេលសម្លៀកបំពាក់ដែលបញ្ជាក់ថាជាអ្នកកាសែត។ រីឯអ្នកយកព័ត៌មានជនជាតិប៉ាឡេស្ទីនមួយរូបផ្សេងទៀត ក៏បានរងរបួសខ្នងផងដែរ ប៉ុន្តែអាចជួយសង្រ្គោះបាន។

ជុំវិញការបាញ់ប្រហារនេះ កងកម្លាំងអ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនធ្វើប្រតិបត្តិការមួយព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) លើជំរុំជនភៀសខ្លួន ប៉ុន្តែមិនមានចេតនាកំណត់គោលដៅលើអ្នកកាសែតទេ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសចំពោះការសម្លាប់នេះ ថាជាឧក្រិដ្ឋកម្មប្រហារជីវិត៕