ថៃ៖ អាជ្ញាធរថៃបានធ្វើការបណ្តេញអ្នកកាសែត CNN ២ រូប គឺនាង Anna Marguerite Coren អាយុ ៤៧ ឆ្នាំ មានសញ្ជាតិអូស្ត្រាលី និង លោក Daniel John Hodge អាយុ ៣៤ ឆ្នាំសញ្ជាតិអង់គ្លេស និងជាអ្នកកាន់កាមេរ៉ា អោយចេញពីប្រទេសថៃ ដោយអ្នកទាំងពីរនេះបានបំពានកន្លែងហាមឃាត់ចូលទៅថតកន្លែងការបាញ់ និងកាប់សម្លាប់រង្គាលកាលពីថ្ងៃសៅរ៍ ទី៨ ខែតុលា២០២២ គឺ២ថ្ងៃក្រោយដែលអតីតតម្រួតម្នាក់ប្រដាប់ដោយកាំភ្លើងខ្លួី និងកាំបិតបុ័ងតោ បានចូលទៅបាញ់ និងកាប់កុមារៗនៅក្នុងមណ្ឌលថែទាំកុមារក្នុងស្រុក Na Klang ខេត្ត Nong Bua Lam Phu មក។
បើតាមក្លឹបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេសប្រទេសថៃ ( Foreign Correspondents Club of Thailand ) និងក្លឹបអ្នកកាសែតថៃបានចាត់ទុកថា ទង្វើរបស់អ្នកកាសែតទាំង ២ នាក់គឺគ្មានវិជ្ជាជីវៈ (Unprofessional) និងផ្ទុយទាំងស្រុងទៅនឹងក្រមសីធម៌អ្នកសារព័តមាន។ បើតាមក្នុងរូបគឺអ្នកកាសែតទាំង ២ បានដើរឆ្លងកាត់របាំងហាមឃាត់របស់អាជ្ញាធរ៕ Bangkok Post