អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code)

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 5 ធ្នូ 2023
អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code)

ក្រសួងព័ត៌មានបានសម្រេចអនុញ្ញាតឱ្យអ្នកសារព័ត៌មានទាំងអស់ មានសិទ្ធិប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code) ជាមួយនឹងប័ណ្ណ។

ការប្រែមកបែបនេះវិញបន្ទាប់ពីមានការមិនគាំទ្រពីអ្នកសារព័ត៌មានជាច្រើន និងសមាគមអ្នកសារព័ត៌មានមួយចំនួន ក្នុងការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនរបស់អង្គភាព និងចាត់ទុកថា គឺហាក់បីដូចជាការគាបសង្កត់ និងមិនត្រូវឡើយ។

សូមរំលឹកថា កាលពីថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញលិខិតជម្រាបជូន ម្ចាស់អង្គភាពអាជីវកម្មវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ ស្នើសុំធ្វើបច្ចុប្បន្នភាពការគ្រប់គ្រង និងការធ្វើអាជីវកម្មលើវិស័យសារព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code)

ដោយអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន អនុក្រឹត្យលេខ៧០ អនក្រ.បក វិះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន និងសេចក្តីជូនដំណឹងលេខ ១១១៤ សជណ.ពប ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឲ្យមានសណ្តាប់ធ្នាប់ និងពង្រឹងគុណភាពព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋ និងកិត្យានុភាពស្ថាប័នព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មានបានធ្វើការណែនាំចំនួន ៥ចំណុច ក្នុងនោះចំណុចទី៥ គឺក្រសួងបានបញ្ជាក់ថា រាល់ការផ្តល់ប័ណ្ណសំគាល់ដល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណដែលចេញដោយអង្គភាពសារព័ត៌មានទៀតឡើយ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសមាជិកថ្មី៕

អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code) អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code) អ្នកសារព័ត៌មានអាចប្រើប័ណ្ណសម្គាល់ខ្លួនដែលចេញដោយអង្គភាព ប៉ុន្តែត្រូវភ្ជាប់ឃ្យូអរកូដរបស់ក្រសួងព័ត៌មាន (QR Code)