សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 6 មេសា 2024
សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ

សិក្ខាកាម ៨០នាក់មកពីតាមបណ្ដាអង្គភាពសារព័ត៌មាន និងអ្នកនាំពាក្យរបស់ស្ថាប័នមួយចំនួន ចូលរួមពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី “គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សាយឱ្យចំគោលដៅ" ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា នៅសកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចាប់ពីថ្ងៃ ៥-៦ ខែមេសា ឆ្នាំ២០២៤។

សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាវាគ្មិនក្នុងការជួបជុំនោះបានថ្លែងថា ការចាប់មុមឱ្យបានល្អ និងការដាក់ចំណងជើងដែលទាក់ទាញសង្ខេបឱ្យខ្លីខ្លឹម ជាគន្លឹះដ៏សំខាន់សម្រាបទាក់ទាញអ្នកអាន អ្នកទស្សនា ជាមួយនឹងប្រភពគ្រប់ជ្រុងជ្រោយ។ 

សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ

ក្រៅពីនេះក៏មាននូវការចែករំលែកបទពិសោធន៍ និងបង្ហាញគន្លឹះសំខាន់ៗនៃការចាប់មុម ការឆ្នៃប្រឌិតខ្លឹមសារព័ត៌មានតម្រូវតាមចំណង់របស់ប្រិយមិត្ត។ ផ្សាយចេញជាPoster, Cartoon, Short Video និងការអត្ថាធិប្បាយប្រកបដោយវិជ្ជាជីវៈជាដើមពីលោក គឹម គុណវឌ្ឍន៍ អ្នកអត្ថាធិប្បាយដ៏ឆ្នើមថ្នាក់ជាតិ និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក លាង ដឺលុច ចាងហ្វាងសារព័ត៌មានថ្មីៗ លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ និងលោក Pierre Gillette អ្នកសារព័ត៌មានជើងចាស់បារាំង ផងដែរ៕ តាពេជ្រ

សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ សិក្ខាជន៨០នាក់ ពង្រឹងសមត្ថភាពបន្ថែមលើការផ្សាយព័ត៌មានឱ្យមានភាពទាក់ទាញ និងចំគោលដៅ