សហគមន៍រងគ្រោះដីធ្លីរាំរ៉ៃនៅរមាសហែក ដាក់ញត្តិជម្រុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយទាំងអស់សង្ឃឹម

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 មេសា 2022
សហគមន៍រងគ្រោះដីធ្លីរាំរ៉ៃនៅរមាសហែក ដាក់ញត្តិជម្រុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយទាំងអស់សង្ឃឹម

ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណជាង ១០០នាក់ ក្នុងនោះស្ត្រីប្រហែល៧០ភាគរយបានប្រមូលផ្តុំគ្នានៅនៅមុខវត្តអំពិល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដើម្បីទៅដាក់ញត្តិនៅសាលាឃុំរអំពិល និងសាលាស្រុករមាសហែក ឱ្យដោះស្រាយបញ្ហាដីធ្លីចំនួន៦៧០ហិកតា និងស្នើឱ្យកាត់ឆ្វៀល ដីចេញពីក្រុមហ៊ុន អិនខេវេនឈ័រ (NKV) និងចេញប្រកាន់ដៃសាលាកប័ត្រព័ត៌មាន ប័ណ្ណកម្មសិទ្ធ ជូនពួកគាត់ចំនួន ៤៤០គ្រួសារ។

តំណាងសហគមន៍លោក ចាន់ ផន បានលើកឡើងថា គោលបំណងដែលពួកគាត់មកដាក់ញត្តិនេះគឺដើម្បី ១.ស្នើឱ្យមេឃុំ និងលោកអភិបាលស្រុក ជួយបំភ្លឺជុំវិញផ្ទៃដីចំនួន ៥១ហិកតា ដែលជាទំហដីស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល តែអាជ្ញាធរតែងនិយាយថា ដីទំហំ ៥១ហិកតាជាដីរបស់រដ្ឋ ប៉ុន្តែនៅក្នុងកំឡុងឆ្នាំ២០១៨ អាជ្ញាធរបែជាធ្វើប្លង់កម្មសិទ្ធិទៅឱ្យបុគ្គលដទៃដែលពួកគាត់(ប្រជាពលរដ្ឋ) មិនស្គាល់អត្ត សញ្ញាណបុគ្គលនោះច្បាស់លាស់ទេ។ ២. ដាក់ញត្តិជូនលោកមេឃុំ និងអភិបាលស្រុក ដើម្បីជម្រុញឱ្យពន្លឿនដោះស្រាយដីធ្លីជូនពួកគាត់ដែលមានវិវាទជាមួយ ក្រុមហ៊ុនខាងលើ តាំងពីឆ្នាំ២០១០។ 

សហគមន៍រងគ្រោះដីធ្លីរាំរ៉ៃនៅរមាសហែក ដាក់ញត្តិជម្រុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយទាំងអស់សង្ឃឹម

នៅក្នុងខ្លឹមសារនៃញត្តិ ពួកគាត់បានសរសេរដាក់ស្នើលោកមេឃុំ និងអភិបាលស្រុករមាសហែកដោយរៀបរាប់រាប់ថា ពួកគាត់ចំនួន ៤៤០គ្រួសាររស់នៅភូមិអំពិល រមាសហែក  ត្បែង តាសេក ស្រែឬស្សី  ត្រពាំងពពេល ឃុំអំពិល  ស្រុករមាសហែក ខេត្តស្វាយរៀង តាំងពីពួកគាត់ទទួលបានលិខិតក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ពួកគាត់ថា ពុំដែលឃើញអាជ្ញាធរ ភូមិ ឃុំ ស្រុក និងខេត្តហៅពួកគាត់ទៅដោះស្រាយ លិខិតនោះទេ ផ្ទុយទៅវិញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បែរជាមានក្រុមហ៊ុនខាងលើដាក់កម្លាំងមកឈូសឆាយដី មានទាំងកងកម្លាំងប្រដាប់អាវុធ ប៉េអឹម ប៉ូលីសប្រហែល ៣០នាក់ប្រដាប់ដោយកាំភ្លើងខ្លី និងកាំភ្លើងវែង ហើយបាន គម្រាមកំហែងពួកគាត់ និងបានគម្រាមចាប់ដាក់គុកប្រសិនបើមានពលរដ្ឋណាម្នាក់មករារាំងឬមកក្បែរដី។ 

សហគមន៍រងគ្រោះដីធ្លីរាំរ៉ៃនៅរមាសហែក ដាក់ញត្តិជម្រុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយទាំងអស់សង្ឃឹម

នៅក្នុងខ្លឹមសារនៃញត្តិបានបន្ថែមថា លោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានិយាយប្រាប់តំណាងពួកគាត់ថា ដីនេះបានប្រគល់ទៅឱ្យក្រុមហ៊ុនខាងលើហើយ បើមិនសុខចិត្តប្តឹងទៅណាក៏ប្តឹងទៅលោកមិនខ្លាចទេ។ 

យ៉ាងណាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ចបានដាក់លិខិតជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពិនិត្យ និងដោះស្រាយបណ្តឹងខាងលើ និងផ្ញើររបាយការណ៍ពី លទ្ធផលនៃការដោះស្រាយមកក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចវិញ ដើម្បីឱ្យក្រសួងមានមូលដ្ឋាន រាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល៕ ប្រភព CCFC

សហគមន៍រងគ្រោះដីធ្លីរាំរ៉ៃនៅរមាសហែក ដាក់ញត្តិជម្រុញឱ្យអាជ្ញាធរជួយរកដំណោះស្រាយទាំងអស់សង្ឃឹម