សមាគមសម្ព័នសហគមន៍កសិកម្មកម្ពុជា CCFC បានឱ្យដឹងថា នៅក្នុងដំណាក់កាលមុនផលិតកម្មនិងដំណាក់កាលផលិកម្ម ស្រ្តីបានចូលរួមចំណែកពលកម្មក្នុងវិស័យកសិកម្មប្រមាណ ៧៥ភាគរយក្នុងការរៀបចំ ថែទាំ ដាំដុះ និងប្រមូលផល ដែលការងារផ្នែកខ្លះត្រូវបានជួយដោយបរុស (ប្ដីកូនប្រុស កូនប្រសារប្រុស)។
បើយោងតាមធានាគារអភិវឌ្ឍន៍អាស៊ីស្រ្តីត្រូវបានប៉ាន់ប្រមាណថា បានទទួលផលតែប្រមាណ១០ភាគរយ ប៉ុណ្ណោះពីសេវាសកម្មកសិកម្មទាំងអស់ ហើយមធ្យមភាគក្នុងផ្ទះដែលមានស្រ្តីជាមេគ្រួសារពួគគេមានដីតិច និងទទួលបានការប្រើប្រាស់តិចតួចលើឧបករណ៍កសិកម្មសម្ភារ: និងសេវាទំនាក់ទំនង៕