អង្គការសង់ត្រាល់បានឱ្យដឹងថា ស្របពេលមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពលកររាប់ពាន់នាក់វិលត្រឡប់មលស្រុកកំណើត តាមច្រកព្រំដែនអន្តរជាតិ និងច្រករបៀងតូចៗ ខណៈមានពលករទាំងថ្មីនិងអតីតពលករបានវិលត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញផងដែរ។
ការចំណាកស្រុកត្រឡប់វិញបែបនេះហើយ បង្ហាញជាការព្រួយបារម្ភមួយថា ការចំណាកស្រុកទាំងប្រថុយប្រថាននិងទៅតាមមិត្តភក្តិ សាច់ញាតិ ដោយមានពលករខ្លះទៅតាមរយៈមេខ្យល់អូសទាញជាដើម។ល។
ការចំណាកស្រុកដោយខ្វះព័ត៌មាន ឯកសារត្រឹមត្រូវ វាអាចបង្ករហានិភ័យដល់ពលករនិងគ្រួសារពលករ។
ទាក់ទងនឹងបញ្ហានេះ អង្គការសង់ត្រាល់ថា ថ្មីៗនេះខ្លួនបានបន្កការសហការជាមួយបណ្តាញអ្នកស្ម័គ្រចិត្តគាំពារសិទ្ធិពលករតាមតំបន់ ខេត្តនានា ចុះផ្សព្វផ្សាយនិងអប់រំច្បាប់ការងារ គោលនយោបាយថ្មីៗរបស់ថៃ ជូនពលករកម្ពុជា ដោយភ្ជាប់នូវជំនួយឧបត្ថម្ភស្បៀងអាហារ ដល់គ្រួសារពលករខ្វះខាត។
អង្គការមួយនេះក៏បានអំពាវនាវថា សូមប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស សូមគិតគូរអំពីសុវត្ថិភាពជាចម្បងនិងមានឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ។
បើលោកអ្នកត្រូវការប្រឹក្សាយោបល់ផ្នែកច្បាប់ ឬព័ត៌មានសិទ្ធិពលករក្រៅប្រទេស សូមទាក់ទងអង្គការសង់ត្រាល់ តាមរយៈលេខ (+885) 93 55 66 31៕ SP