កាសែត The Nation បានផ្សាយថា អាជ្ញាធរនៃប្រទេសថៃរយៈពេល១សប្ដាហ៍មកនេះចាប់ពលករបរទេសខុសច្បាប់ទៅពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានបានជិត៣ម៉ឺននាក់ ក្នុងនោះពលករមីយ៉ាន់ម៉ា មានចំនួនច្រើនជាងគេបំផុត រួមទាំងពលករខ្មែរជិត ៤ពានើនាក់ផងដែរ។
ក្រុមពលករបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះមាន២៤០នាក់ ត្រូវបានកាត់ទោស ដែលក្នុងនោះមាន១៩០នាក់ ទៅពីប្រទេសមីយ៉ាន់ម៉ា ៣៨នាក់ ទៅពីប្រទេសឡាវ ៨នាក់ ទៅពីកម្ពុជា និង៤នាក់ ទៅពីប្រទេសផ្សេងទៀត ខណៈពលករដែលត្រូវបានឃាត់ខ្លួនផ្សេងទៀតត្រូវទទួលទោសទណ្ឌផ្សេង ៗរួមទាំងការផាកពិន័យ និងការបណ្ដេញចេញពីប្រទេសថៃ៕