សមត្ថកិច្ចជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជន ជាជនជាតិតៃវ៉ាន់ ៣នាក់ ប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៦០០គីឡូតាមសមុទ្រចេញទៅប្រទេសទី៣។
ជនសង្ស័យទាំង ៣នាក់នោះ ១-ឈ្មោះ ZHANG TONG SIAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)ឆ្នាំកំណើតៈ ១៩៦៧, ២-ឈ្មោះ JIANG MING DA ហៅ ZHOUG JI QI ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើត ១៩៧៣, ៣-ឈ្មោះ WANG LU LI ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨១ និងវត្ថុតាងមានដូចជា
១/កេតាមីន (Ketamine) ទម្ងន់ ៥១០គ.ក្រ ២៥៦ក្រាម, ២/មេតំហ្វតាមីន (ICE) ទម្ងន់ ១គ.ក្រ ៩៥៨ក្រាម, ៣/អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៥១គ.ក្រ ៦៥៩.៦០ក្រាម, ៤/នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ២០គ.ក្រ ៧៩០ក្រាម, ៥/ FUB-AMB (Cannabinoid) (NPS) ទម្ងន់ ១១គ.ក្រ ៧៥៤ក្រាម ។ សារធាតុញៀនសរុប ទម្ងន់៥៩៦គ.ក្រ ៤១៧,៦០ក្រាម សារធាតុគីមីផ្សំទម្ងន់ ២៣៥ក្រាម សារធាតុមិនច្បាស់ទម្ងន់ ៦ គ.ក្រ៦៨៨ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕