បទល្មើសកើតឡើងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ខណៈមន្ត្រីឧទ្យានមិនដឹង ទាល់តែអាវុធហត្ថចាប់ជំនួស

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 1 ឧសភា 2021
បទល្មើសកើតឡើងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ខណៈមន្ត្រីឧទ្យានមិនដឹង ទាល់តែអាវុធហត្ថចាប់ជំនួស

ឈើជ្រុង៦៨កំណាត់ ​ត្រូវបានរុករកឃើញលាក់នៅក្នុងព្រៃដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កាលពីថ្ងៃទី​៣០​ ខែមេសា ឆ្នាំ២០២១។

តាមផេកកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកកឱរ៉ាល់ ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃក៏ប្រទះឃើញឈើប្រភេទចម្រុះ​មាន​ ឈ្លីច​ ម្រេញ​ ត្រសេក​ សុក្រំ​ចំនួន​៦៨កំណាត់មិនទាន់វាស់​វែង​(គ្មាន​ម្ចាស់)​លាក់ទុក​នៅចំនុច​ប៉ុយរ៉ុយ​ ក្នុង​ព្រៃ​ដីឡ​តិ៍​ភូមិសំរោង​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយបង្ក្រាបនៅមិនទាន់វាស់វែងទេ ដោយបានប្រគល់​ឱ្យ​ទៅមន្ត្រីជំនាញបរិស្ថាន​ នៃការិ​យាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​តំបន់កំពង់ស្ពឺ ចាត់វិធានតាមនីតិវិធី​។

ទាក់ទងករណីនេះលោក ហ៊ុល ម៉ារា មេកងដឹកនាំក្រុមមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ក្រោយមន្ត្រីកងរាជអាវុធហត្ថអញ្ជើញទៅទទួលបទល្មើសបានឱ្យអ្នកសារព័ត៌មានដឹងថា លោកមិនដឹងទេករណីនេះ បើដឹងនឹងចាប់ម្ចាស់ឈើនោះហើយ។ ចំណែកករណីដឹកឈើចេញ១រថយន្តយីឌុប កាលពីរាត្រីរំលងអាធ្រាតថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចេញពីតំបន់លោកគ្រប់គ្រងមកដាក់ដេប៉ូចែលីន នៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ក៏លោកថាមិនដឹងដែរ។

ទោះយ៉ាងនេះក្ដីប្រភពក្រៅផ្លូវការថា ករណីនេះអាចមកពីរឿងផលប្រយោជន៍៕

បទល្មើសកើតឡើងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ខណៈមន្ត្រីឧទ្យានមិនដឹង ទាល់តែអាវុធហត្ថចាប់ជំនួស បទល្មើសកើតឡើងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ខណៈមន្ត្រីឧទ្យានមិនដឹង ទាល់តែអាវុធហត្ថចាប់ជំនួស