ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 24 កក្កដា 2021
ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៣ ខែកក្កដា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សបានរឹបអូសឈើស្រល់ចំនួន ២,៤ ម៉ែត្រគីប នៅក្នុងឧទ្យានជាតិគិរីរម្យ។ 

ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

ឈើទាំងនោះត្រូវបានរកឃើញនៅជំរុំខុសច្បាប់មួយកន្លែងក្នុងឧទ្យាន។ រហូតមកដល់ឆ្នាំនេះ ឧទ្យានុរក្សបានរឹបអូសឈើខុសច្បាប់ជាង ៧៦០ ម៉ែត្រគីប។

ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

ដោយឡែកមានសេចក្ដីរាយការមកថា វិធីកណ្ដៀរពូនដំបូករបស់មេឈ្មួញនៅស្រុកឱរ៉ាល់បោះទន់រួមគ្នា៣នាក់ នៅពីក្រោយខ្នងពលរដ្ឋអ្នកកាប់ឈើ ដោយចាំប្រមូលទិញឈើប្រណិតជាប្រភេទ សុក្រំ ធ្នង់ជាពិសេសរាជកុល ដែលមានប្រភពមកពីតំបន់ជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

ឈើដែលពួកគេកំពុងត្រូវប៉ាន់ខ្លាំងជាឈើរាជកុល ក្រោយប្រមូលបានគេដឹកចេញពីស្រុកឱរ៉ាល់តាមទូកុងតាន័រ កឹបសៀមានរបៀបទំនងណាស់ សម្ដៅទៅផែក្រុងព្រះសីហនុ បានយ៉ាងរលូន អ្នកមិនដឹងគិតថា ជាកុងតាន័រដឹកស្កស។ ដែលរូបភាពបែបនេះកន្លងទៅត្រូវបានបង្ក្រាបលើមេឈ្មួញលោក ជឿង ថេង ម្ដងជា២ដងរួចមកហើយ។ តែបច្ចុប្បន្នមានមេឈ្មួញឈ្មោះ គ័ង និង ឈ្មោះលីម ជាអ្នកភ្នំពេញ បានបោះទន់ជាមួយមេឈ្មួញសកម្មម្នាក់នៅស្រុកឱរ៉ាល់ កំពុងធ្វើសកម្មភាពនេះ។

ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល

សំនួរសួរថា ហេតុអីគេធ្វើបាន ទោះកន្លងទៅមានការបង្ក្រាបទ្រង់ទ្រាយតូចៗជាដុំៗ ដោយកម្លាំងប៉េអឹមនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ដែលជាទីតាំងឆ្លងកាត់ និងលើកដាក់ទូកុងតាន័រ មុននឹងវាយចេញទៅគោលដៅផ្សេងទៀត សូមជួយបញ្ជាក់ផង មន្ត្រីជំនាញប្រចាំតំបន់?

ឈើស្រល់ចាប់បាននៅគីរីរម្យ ខណៈមេឈ្មួញធំៗនៅស្រុកឱរ៉ាល់ ត្រូវប៉ាន់ឈើរាជកុល