រថយន្តយីឌុបរបូតកង់រត់ទៅបុកប្ដីប្រពន្ធកំពុងអង្គុយនៅមុខផ្ទះបណ្ដាលឱ្យបុរសជាប្ដីស្លាប់

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 6 មករា 2022
រថយន្តយីឌុបរបូតកង់រត់ទៅបុកប្ដីប្រពន្ធកំពុងអង្គុយនៅមុខផ្ទះបណ្ដាលឱ្យបុរសជាប្ដីស្លាប់

កំពង់ស្ពឺ៖ រថយន្តធុនធំមួយគ្រឿងរបូតកង់ហើយរត់ទៅបុកមនុស្សស្លាប់ម្នាក់និងម្នាក់រងរបួស នៅលើផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧២-៧៣ ក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តនោះម៉ាកហ៊ីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរបូតកង់ក្រោយខាងឆ្វេង(កង់១គូ)ហើយរត់ទៅបុក២នាក់ប្តីប្រពន្ធ ដែលកំពុងអង្គុយលេងខាងមុខផ្ទះ បណ្តាលឱ្យប្តីឈ្មោះ សុខ សឿន  អាយុ៧៩ឆ្នាំស្លាប់នៅនឹងកន្លែង  និងប្រពន្ធឈ្មោះអិន អឿន អាយុ៦៥ឆ្នាំ របួស។ 

រថយន្តយីឌុបរបូតកង់រត់ទៅបុកប្ដីប្រពន្ធកំពុងអង្គុយនៅមុខផ្ទះបណ្ដាលឱ្យបុរសជាប្ដីស្លាប់

បន្ទាប់មកកង់រថយន្តនោះ ក៏បន្តរត់ហួសចូលទៅក្នុងផ្ទះ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។ចំណែកឯអ្នកបើកបរ បានបើករថយន្ត រត់ទៅដល់គីឡូម៉ែត្រ(៦៤-៦៥)  ក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ហើយចុះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់វិធានតាមនីតិវិធី៕

រថយន្តយីឌុបរបូតកង់រត់ទៅបុកប្ដីប្រពន្ធកំពុងអង្គុយនៅមុខផ្ទះបណ្ដាលឱ្យបុរសជាប្ដីស្លាប់