ករណីបង្ក្រាបផ្ទះបើកអនឡាញ និងរកឃើញកុំព្យួទ័រគេចពន្ធអាចពាក់ព័ន្ធនឹងលោកផ្កាយពីរទេ?

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 17 កុម្ភៈ 2022
ករណីបង្ក្រាបផ្ទះបើកអនឡាញ និងរកឃើញកុំព្យួទ័រគេចពន្ធអាចពាក់ព័ន្ធនឹងលោកផ្កាយពីរទេ?

ករណីនេះបានកើតឡើងតាំងពីថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយគេឃើញមានកម្លាំងនគរបាលអាជ្ញាធរ និងតុលាការ ចុះឆែកឆេរផ្ទះរបស់ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរប​លក់​ដូ​រ​ និងមានតួនាទីជានគរបាលពាក់ផ្កាយពីរផង ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងករណីសង្ស័យលួចបើកអនឡាញ។

ក្រោយឆែករកឃើញវត្ថុតាងដកហូតរួមមាន ម៉ូនីទឺរ ចំនួន 5គ្រឿង តុសំរាប់តាំងកុំព្យូទ័រចំនួន ០២សុីភីយូ ចំនួន 10 គ្រឿង គ្រាប់កាំភ្លើងចំនួន 3គ្រាប់ម៉ាកឡុក ០៩មីលីម៉ែត្រ ម៉ាស៊ីនព្រីនចំនួន2គ្រឿង ខ្សែអ៊ីនធឺណិត network ពណ៌ខៀវចំនួនមួយកេះធំ និងពណ៌ខ្មៅចំនួន 6ដុំតូច  keyboard ចំនួន 11 ដុំហាដឌីសចំនួន ០២ដុំ ដុំមិនស្គាល់ម៉ាកចំនួន ០១ដុំតូច ម៉ាស៊ីនទប់ភ្លើង ចំនួន០៦គ្រឿង ស្លាកលេខនគរបាលចំនួនពីរសន្លឹក នប2-7115 វ៉ាយលេស WiFi ចំនួន ០១គ្រឿង និងបន្តឆែកឆេរផ្ទះពីរល្វែងទៀតរកឃើញកុំព្យូទ័រគេចពន្ធដែលសមត្ថកិច្ចថា កំពុងរាប់ចំនួន និងបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។  ករណីបង្ក្រាបផ្ទះបើកអនឡាញ និងរកឃើញកុំព្យួទ័រគេចពន្ធអាចពាក់ព័ន្ធនឹងលោកផ្កាយពីរទេ? ទាក់ទងសកម្មភាពនេះដែរលោក ចាន់ វាសនា ជាម្ចាស់ផ្ទះមានមុខរប​លក់​ដូ​រ​ និងមានតួនាទីជានគរបាលពាក់ផ្កាយពីរផងនោះបានឱ្យដឹងថា ករណីសមត្ថកិច្ចចុះមកឆែកឆេររកល្បែងអនឡាញនោះមិនមានការបើកអនឡាញទេ។ ហើយសម្រាប់កុំព្យួទ័រដែលសមត្ថកិច្ចថាគេចពន្ធជារបស់ជនជាតិថៃយកមកទុកនៅផ្ទះដែលពួកគេជួល ដោយមានកិច្ចសន្យាជួលត្រឹមត្រូវ រីឯកុំព្យួទ័រមួយចំនួនដែលជារបស់ចាស់ៗយូរហើយ ប្រើអត់កើតជារបស់លោកទុកចោលក្នុងឃ្លាំង។

លោកបញ្ជាក់ថា «មិនមានការបើកលេងអនឡាញទេ ដោយមានកាំមេរ៉ាសុវត្ថិភាពក្នុងផ្ទះ២៤ម៉ោងមួយខែ៣០ថ្ងៃជាសាក្សី គ្មានបុគ្គលិកបំរើការចេញចូលទេ មានតែមនុស្ស៣នាក់ ម៉ាក់ប៉ាលោកនិងអ៊ីម្នាក់ជាចុងភៅនៅមើលថែផ្ទះ»។  ករណីបង្ក្រាបផ្ទះបើកអនឡាញ និងរកឃើញកុំព្យួទ័រគេចពន្ធអាចពាក់ព័ន្ធនឹងលោកផ្កាយពីរទេ? បច្ចុប្បន្នដំណើរក្ដីរឿងនេះកំពុងស្ថិតក្នុងនីតិវិធីរបស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនលទ្ធផលចេញមកយ៉ាងណានោះនឹងដឹងក្រោយសាលក្រមសម្រេច ខណៈកំពុងស្ថិតក្រោមក្រសែភ្នែកសាធារណៈជនកំពុងតាមដាន៕

ករណីបង្ក្រាបផ្ទះបើកអនឡាញ និងរកឃើញកុំព្យួទ័រគេចពន្ធអាចពាក់ព័ន្ធនឹងលោកផ្កាយពីរទេ?