សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 16 មករា 2026
សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីតអ្នកឧកញ៉ា លី គួង អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ។ 

សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ

បទល្មើសរួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ

លោក លី គួង ត្រូវបានរកឃើញថាកាងទីតាំងឆបោកអនឡាញជាច្រើនកន្លែង សូម្បីតំបន់ព្រែកចាក ដែលក្រុមបរទេសសម្រុកចេញយ៉ាងប្រសេចប្រសាចកាលពីយប់ថ្ងៃទី១៥ មករា ក៏លោកនៅពីក្រោយផងដែរ៕

សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ សមត្ថកិច្ចឃុំខ្លួនអ្នកឧកញ៉ា លី គួង ដែលជាអ្នកកាងអាជីវកម្មឆបោកអនឡាញ