ជឿលើអាបធ្មប់ បុរស៦នាក់ ក្លាយជាឃាតករសម្លាប់មនុស្ស ៥នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 7 កុម្ភៈ 2022
ជឿលើអាបធ្មប់ បុរស៦នាក់ ក្លាយជាឃាតករសម្លាប់មនុស្ស ៥នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

សមត្ថកិច្ចខេត្តមណ្ឌលគីរីបានចាប់ខ្លួនបុរសជាជនសង្ស័យ ៦នាក់ កាលពីថ្ងៃទី០៥ ខែកុម្ភះឆ្នាំ២០២២ នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ពាក់ព័ន្ធករណីឃាតកម្មសម្លាប់មនុស្ស ៥នាក់ និងបណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់កាលពីដើមខែកុម្ភៈ នៅក្នុងភូមិឡៅកា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានសម្លាប់ក្រុមគ្រួសារជនរងគ្រោះមែន ដោយសារតែជនរងគ្រោះចេះអំពើអាប-ធ្មប់ ។  បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនបង្កទៅតុលាការដើម្បីចាត់វិធានតាមនីតិវិធី។

ជឿលើអាបធ្មប់ បុរស៦នាក់ ក្លាយជាឃាតករសម្លាប់មនុស្ស ៥នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

សូមរម្លឹកថា លោកសាស្ត្រចារ្យ សោម ចន្ទសុវណ្ណដារ៉ា ជាអ្នកជំនាញខាងចិត្តសាស្ត្រ និងសង្គមសាស្ត្រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានលើកឡើងថា កត្តាពីររួមមាន អបីយ៍ជំនឿលើមន្តអាគមន៍ និងភាពស៊ីវិល័យនៅក្នុងសង្គមមនុស្សដែលកំពុងតែប៉ះទង្គិចគ្នា។ ជាពិសេសគឺនៅតាមស្រុកស្រែចំការពួកគាត់ពិបាករកសេវាព្យាបាលជំងឺ ហើយមិនមានចំនេះដឹងគ្រប់គ្រាន់រស់នៅអាស្រ័យលើធម្មជាតិ និងធ្វើកសិកម្ម។ ទាំងនេះបានសរបញ្ជាក់ពីររបៀបនៃការស់នៅក្នុងភាពស្រពិចស្រពិល។

ជំនឿអរូបិយនៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ រាប់ចាប់តាំងពីជំនឿលើការបន់ស្រន់ សែនព្រេនចំពោះអ្នកតា រហូតដល់អារុក្ខអារក្សទេពតានានា។ នេះជាទំនៀមទម្លាប់ដែលដូនតាខ្មែរបន្សល់ទុកតាំងពីយូរណាស់មកហើយ។ ជំនឿអរូបិយអាចនិយាយបានថា គឺជាសិទ្ធិសេរីភាពផ្នែកសាសនារបស់ពលរដ្ឋ។ ប៉ុន្តែពលរដ្ឋគួរតែប្រើប្រាស់សិទ្ធិនេះដោយប្រុងប្រយ័ត្នជាទីបំផុត។ ត្រូវប្រយ័ត្នព្រោះជំនឿអរូបិយគឺជាឱកាសអាជីវកម្មរបស់ជនទុច្ចរិត ប្រសិនបើពលរដ្ឋមិនបានគិតពិចារណាឱ្យបានវែងឆ្ងាយមុននឹងដាក់ចិត្តជឿទេនោះ៕ SP

ជឿលើអាបធ្មប់ បុរស៦នាក់ ក្លាយជាឃាតករសម្លាប់មនុស្ស ៥នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ