បើកឡានបុកគេហើយ បែទៅជាដាក់ពាក្យបណ្តឹងថាមានជនល្មើសគប់ឡាន ខណៈជនរងគ្រោះម្នាក់ស្លាប់ម្នាក់ទៀតពិការ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 20 វិច្ឆិកា 2022
បើកឡានបុកគេហើយ បែទៅជាដាក់ពាក្យបណ្តឹងថាមានជនល្មើសគប់ឡាន ខណៈជនរងគ្រោះម្នាក់ស្លាប់ម្នាក់ទៀតពិការ

លោក យន់ ប្រុស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលឯកទេសឆ្អឺងខេត្តបាត់ដំបង ជាជនរងគ្រោះម្នាក់នៅរស់ បន្ទាប់ពីត្រូវបានម្ចាស់រថយន្តម៉ាក Ford ព្យាយាមបើកបុកពីក្រោយកាលពីរាត្រីម៉ោង១ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងប៉ៃលិន។

លោក យន់ ប្រុស បានឱ្យ 1Post ថា លោករង់ភាពអយុត្តិធម៌យ៉ាងខ្លាំងពីសំណាក់អ្នកបើកបររថយន្ត Ford ក្រោយបុកគាត់ហើយ បែជាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដោយចោទ គាត់និងម្នាក់ទៀតដែលដើមបណ្ដឹងបុកស្លាប់នោះថាបានគប់រថយន្តរបស់គេហើយក៏ព្យាយាមជិះម៉ូតូគេចខ្លួន និងបណ្តាលឱ្យម្ចាស់រថយន្តខឹងបើកកៀរបង្កជាគ្រោះថ្នាក់ចរាចរណ៍នោះមិនមែនជារឿងពិតទេ គឺម្ចាស់រថយន្តព្យាយាមបើកដេញបុកពីក្រោយតែម្ដង (សម្លេង)។

បើកឡានបុកគេហើយ បែទៅជាដាក់ពាក្យបណ្តឹងថាមានជនល្មើសគប់ឡាន ខណៈជនរងគ្រោះម្នាក់ស្លាប់ម្នាក់ទៀតពិការ

លោកស្រី វិចិត្រ ផល្លា ជាភរិយលោកយន្ត ប្រុស ដែលមានទីលំនៅភូមិវត្ត សង្កាត់ប៉ៃលិន ខេត្តប៉ៃលិនបានឱ្យថា ប្តីរបស់លោកស្រីបានសុំទៅដើរលេង និងផឹកស៊ីជាមួយមិត្តភ័ក្រនៅខាងក្រៅផ្ទះតែមិនបានយកដុំឥដ្ឋទៅគប់រថយន្តរបស់គេទេ ព្រោះលោកស្រីដឹងពីអត្ថចរឹកប្តីគាត់ច្បាស់ដូចនេះលោកស្រីស្នើសុំដល់អាជ្ញាធរ មានសមត្ថកិច្ច ជួយរកភាពយុត្តិធម៌ជូនគ្រួសារគាត់ផង(សម្លេង)។

ទាក់ទងនឹងការលើកឡើងខាងលើ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីម្ចាស់រថយន្ត Ford បាននៅឡើយកាលពីថ្ងៃទី២០ វិច្ឆិកា ២០២២។

បើកឡានបុកគេហើយ បែទៅជាដាក់ពាក្យបណ្តឹងថាមានជនល្មើសគប់ឡាន ខណៈជនរងគ្រោះម្នាក់ស្លាប់ម្នាក់ទៀតពិការ

ចំណែកលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា ករណីនេះលោកបានសន្និដ្ឋានជាបឋមថាជាករណីគ្រោះថ្នាក់ចរាចរណ៍។ តែក្រោយមកលោកក៏បានឱ្យដឹងថាមិនមែនជាគ្រោះថ្នាក់ចរចរណ៍ទេគឺរឿងក្មេងទំនើង។ ដូចនេះលោកក៏បានបញ្ជូនសំណុំរឿងនេទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ព្រោះខាងលោកមានគ្នាតិច និងមានសំណុំរឿងច្រើន។ 

ដោយឡែកក្រុមអ្នកច្បាប់បានឱ្យ 1Post ដឹងថា ករណីនេះជាបទព្រហ្មទណ្ឌប៉ុនប៉ងមនុស្សឃាតុបើសិនពិតដូចជនរងគ្រោះលើកឡើងមែននោះ។ ហើយសមត្ថកិច្ច និងតុលាការគួរបើកការស៉ើបអង្គេតឱ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីរកយុត្តិធម៌ជូនភាគីទាំងអស់នោះ៕ រំចង់