បន្ទាប់ពីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនស្រីប្រុស២នាក់ជាឃាតុករ។
សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង ធីតា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួន និងឈ្មោះ វី ភេទប្រុស អាយុប្រហែលជិត៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ជាអ្នកសម្លាប់ប្តីរបស់ខ្លួន ដោយធ្វេីការឆក់ និងរិតករ សម្លាប់។ ការរៀបផែនការសម្លាប់ប្ដីឯងគេមិនទាន់ទំម្លាយឱ្យដឹងពីដើមចមនាំឱ្យនាងមានគំនិតបែបនេះនៅឡើយ។
បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ រំចង់