ទីតាំងនេះលើផ្ទៃដី ២០០ហិតា ជាតំបន់អតីតរាជធានីបុរាណលង្វែក រវាងរំប្រទល់ខេត្តកណ្ដាល និងកំពង់ឆ្នាំង ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ជាគម្រោងរបស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។
គម្រោងនេះបានសាងសង់ស្ពានបុរាណយកតាមរចនាប័ទ្មស្ពានកំពង់ក្តី និងដាំដើមឫស្សី និងផ្កាចម្រុះបែបធម្មជាតិ ព្រះពុទ្ធរូបអង្គធំកម្ពស់៦០ម៉ែត្រសង់ពីថ្មភ្នំមកខេត្តព្រះវិហារ ប្រាសាទក្រោមដី ជីកទន្លេ សម្បនិមិត្តិ គូរទឹក លើកកំពែងពត់ជុំវិញ ដោយប្រសិទ្ធនាមថា “រាជនីលង្វែក” ៕